ផ្លូវការ៖ Zlatan Ibrahimovic បានចុះកុងត្រាជាមួយក្លឹបរបស់អាមេរិច LA Galaxy ហើយ

24612
  • LA Galaxy បាន​ធ្វើ​ការ​ស្វាគមន៍​អតីត​កីឡាករ​ឆ្នើម​របស់ Manchester United គឺ Zlatan Ibrahimovic មកកាន់ Major League Soccer ។ ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិ​ស៊ុតអែតរូប​នេះ​បាន​ចាកចេញ​ពី​ក្លឹប​បិសាច​ក្រហម​ បន្ទាប់ពី​ក្លឹប​នៅ Premier League នេះ​បញ្ចប់កុងត្រា​របស់គាត់ក្រោមលក្ខខណ្ឌ​ដែល​មិនមានភាពល្អក់កករអ្វីទេកាលពីថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ។ អំឡុង​ពេល​លេង​នៅ Old Trafford គាត់​​បានចូលលេងឲ្យ​ក្លឹប​ចំនួន ៥៣លើក និង​រក​បាន​២៩គ្រាប់។

    Image result for zlatan ibrahimovic to la galaxy

    កីឡាករវ័យ ៣៦ឆ្នាំរូបនេះ​បាន​រៀប​រាប់​ប្រាប់ LA Times ថា «បន្ទាប់ពីទទួល​បាន​បទពិសោធន៍​លេង​នៅ​ទ្វីបអឺរ៉ុប ឈ្នះ​បាន​ពាន​ ៣៣ លេងនៅ​ក្នុង​ក្លឹប​ល្បីៗនៅ​លើពិភពលោក លេង​ជាមួយ​កីឡាករ​ល្អៗបំផុត​ក្នុង​ពិភពលោក ខ្ញុំ​ចង់​ត្រលប់​ទៅលេង​នៅ​សហរដ្ឋអាមេរិក។ ខ្ញុំ​ចង់​ឲ្យ​មនុស្ស​ម្នា​រីករាយ​ជាមួយ​ការ​លេង​របស់​ខ្ញុំ និង​ជ័យជម្នះ​នៅទីនោះ។ ហើយ​ខ្ញុំ​ក៏​ជ្រើសរើស​យក​ក្លឹប​ Galaxy ។»

    Image result for zlatan ibrahimovic to la galaxy

    ស្របពេល​នេះ​ដែរ អ្នកចាត់​ការ​ក្រុម LA Galaxy លោក Sigi Schimid មាន​ទំនុក​ចិត្ត​យ៉ាងខ្លាំង​លើ​ខ្សែ​ប្រយុទ្ធ​ដែល​ពោរពេញដោយបទ​ពិសោធន៍រូប​នេះ ថា​នឹង​បង្កើត​ភាព​អស្ចារ្យ​សម្រាប់​ក្លឹប។

    Image result for Zlatan Ibrahimovic

    BBC Sport បានស្រង់​សម្តីលោក Schmid ថា «គាត់​នឹង​បង្កើត​ឥទ្ធិពលវិជ្ជមាន​ខ្លាំង​សម្រាប់ក្លឹប ។ ការ​បន្ថែម​កីឡាករ​កំពូល​អ្នក​រក​គ្រាប់បាល់​ក្នុង​ប្រវត្តិសាស្រ្តបាល់ទាត់ ចូលមកក្នុងក្រុមរបស់យើងគឺ​ជួយ​ឲ្យ​ក្លឹប​របស់យើង​អាច​ឈោង​ចាប់​ MLS Cup ជាក់ជាមិនខាន។ ដោយសារ​តែ​រូបគាត់​ជា​កីឡាករ​ដែល​មាន​ភាព​ជោគ​ជ័យ​ខ្លាំង​បំផុត​ យើងមាន​ទំនុកចិត្តទៅលើ Zlatan ថា​រូបគាត់​នឹង​ក្លាយ​ជាខ្សែ​ប្រយុទ្ធ​ដ៏​មាន​គ្រោះ​ថ្នាក់​បំផុត​ក្នុង​លីគ​របស់យើង» ៕

    ដោយ៖ Dara Hunii

    ប្រភព :
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី