
ទោះបីជាមានការដាក់ទណ្ឌកម្មក៏ដោយក៏ប្រទេសអ៊ីរ៉ង់ នៅតែមានបំណងដាក់ឱ្យប្រើប្រាស់បណ្តាញទូរគមនាគមន៍ជំនាន់ទី ៥ (5G) ផងដែរ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យាព័ត៌មាន និង ទំនាក់ទំនង ។
លោករដ្ឋមន្ត្រីបានបន្ថែមទៀតថាប្រទេសអ៊ីរ៉ង់ បានរៀបចំកិច្ចប្រជុំជាច្រើនលើកមកហើយ ដើម្បីដាក់ឱ្យដំណើរការប្រព័ន្ធ 5G ក្នុងពេលឆាប់ៗនេះ ហើយវានឹងក្លាយជាជំហានថ្មីមួយសម្រាប់ប្រទេសផងដែរ ។ ថ្វីបើមានការដាក់ទណ្ឌកម្មខ្លាំងពីសហរដ្ឋអាមេរិកក្តី បណ្តាញនេះនឹងមានការប្រើប្រាស់ច្រើនប្រមាណ ៨០ ភាគរយនៅក្នុងប្រទេសទាំងមូល ។
យោងតាមការស្រាវជ្រាវរបស់ GSMA បានដែលតំណាងឱ្យប្រតិបត្តិករទំនាក់ទំនងនៅទូទាំងពិភពលោកប្រព័ន្ធ 5G នេះត្រូវបានគេព្យាករណ៍ថានឹងមានចំនួនអ្នកប្រើប្រាស់រហូតដល់ ១,២ ពាន់លាននាក់នៅឆ្នាំ ២០២៥ ខាងមុខនេះ ៕
ដោយ៖ ស្រស់