រាត្រីកក្រើកមេឃរញ្ជួយដី! តើ ហង្ស ឬក៏ មាន់ នឹងក្លាយជាអធិរាជបាល់ទាត់ប្រចាំទ្វីបអឺរ៉ុបនារដូវកាលនេះ?

34047
  • ជំនួបកក្រើកបំផុតប្រចាំរដូវកាល ២០១៨/២០១៩ ដែលលោកអ្នកទន្ទឹងរង់ចាំអស់រយះពេលជាយូរមកនេះបានឈានមកដល់ហើយ គឺការប្រកួតវគ្គផ្ដាច់ព្រ័ត្រដណ្ដើមពានរង្វាន់លំដាប់ទី ១ របស់ទ្វីបអឺរ៉ុប UEFA Champions League ។

    ក្លឹបយក្សពីររបស់អង់គ្លេស នឹងត្រូវប៉ះគ្នាក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ក្របខ័ណ្ឌ UEFF Champions League នាវេលាម៉ោង ២ៈ០០ ព្រឹកថ្ងៃទី ២ ខែ ឧសភា ឆ្នាំ ២០១៩ នៅរាត្រីនេះ ដែលត្រូវធ្វើឡើងក្នុងកីឡដ្ឋាន Wanda Metropolitano Stadium របស់ក្លឹប Atletico Madrid លើទឹកដីប្រទេសអេស្ប៉ាញ ។ ដោយក្លឹបហងក្រហម Liverpool នឹងត្រូវប្រកួតតទល់ក្លឹមាន់ខ្នាយមាស Tottenham Hotspur ដើម្បីដណ្ដើមពានរង្វាន់ធំបំផុតប្រចាំទ្វីបអឺរ៉ុបមួយនេះ ។

    សូមបញ្ជាក់ផងដែរថា ក្លឹបហងក្រហម Liverpool ធ្លាប់គ្រងតំណែងជាជើងឯកទ្វីបអឺរ៉ុបចំនួន ៥ សម័យកាល ដោយឈ្នះចុងក្រោយបំផុតគឺនៅរដូវកាល ២០០៤/២០០៥ ខណះក្លឹបមាន់ខ្នាយមាស Tottenham Hotspur នេះគឺជាប្រវត្តិសាស្ត្ររបស់ក្លឹបហើយដែលអាចឈានជើងដល់វគ្គផ្ដាចព្រ័ត្រ UCL នារដូវកាលនេះ ៕

    សាកទាយលេងៗទាំងអស់គ្នាមើលថា តើក្លឹប Tottenham Hotspur ឬក៏ Liverpool នឹងក្លាយជាស្ដេចបាល់ទាត់ប្រចាំទ្វីបអឺរ៉ុបនារដូវកាលនេះ?

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី