
ខ្សែបម្រើប្រយុទ្ធ សាន គឹមហេង បានចូលរួមជាមួយក្លិបចំណូលថ្មីវិសាខាជាផ្លូវការនៅថ្ងៃនេះ បន្ទាប់ពីចំណាយពេលជាច្រើនឆ្នាំនៅសាលាបាល់ទាត់ជាតិបាទី។
គឹមហេង ជាកីឡាករលេចធ្លោមួយក្នុងក្រុម U16 កាលពីឆ្នាំ២០១៦ ដែលជួយកម្ពុជាឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ AFF U16។ ប៉ុន្តែក្រោយមក ក្រោមការដឹកនាំរបស់លោក Inoue Kazunori គេពុំសូវបានបង្ហាញខ្លួនឡើយ។ យ៉ាងណាក្តី ទម្រង់លេងរបស់ម្ចាស់អាវលេខ១០រូបនេះ នៅតែគ្រោះថ្នាក់ ដោយជាអ្នករកគ្រាប់ជ័យជម្នះអោយ U19 កម្ពុជា ៣-២ ទៅលើក្រុម U19 មីយ៉ាន់ម៉ា។
ក្រៅពីកីឡាករឆ្នើមរូបនេះ វិសាខា ក៏ចុះកុងត្រាយកខ្សែបម្រើក្រុមជម្រើសជាតិ U15 រឿន ដាវីត ពីភ្នំពេញក្រោនផងដែរ។
ដោយ៖ តារា
រូបភាព៖ Visakha Football Club