ពិតជាគួរឲ្យសសើរមែន!! ពេលឃើញតារាល្បី សុគន្ធ និសា ប្រើប្រាស់ជីវិតរស់នៅយ៉ាងសាមញ្ញ ជាមួយគ្រួសារ

32202
  • តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព និងសន្ទុះនៅក្នុងការគាំទ្រខ្លាំងអ្នកនាង សុគន្ធ និសា បច្ចុប្បន្នកាន់តែមានហាងឆេងខ្ពស់នៅក្នុងការងារសិល្បៈ ស្របពេលដែលវ័យកាន់តែច្រើនរីឯ សុភមង្គលនៅក្នុងគ្រួសារក៏ផ្អែមល្ហែមខ្លាំងណាស់ដែរ ។

    យ៉ាងណាមិញ ទោះបីជានាងជាតារាល្បីយ៉ាងណាក្តី ក៏ប៉ុន្តែតារាស្រីរូបនេះតែងតែធ្វើឱ្យបណ្តាអ្នកគាំទ្រជាច្រើនស្រលាញ់និងពេញចិត្ត ជាមួយនឹងអត្ថចរិត​ ក្នុងការរស់នៅបែបសាមញ្ញៗរបស់នាង។ ជាក់ស្តែង កាលពីពេលថ្មីៗនេះនាងក៏បានធ្វើឱ្យអ្នកគាំទ្រជាច្រើនពេញចិត្ត និងសរសើរដល់នាងគ្រប់គ្នា ក្រោយបានឃើញសកម្មភាពមួយ ។

    ដោយក្នុងនោះនាងបានធ្វើការបង្ហាញ សកម្មភាពនៅពេលទំនេរយ៉ាងសាមញ្ញ ជាមួយនឹងការធ្វើចំការកាត់ស្មៅពោរពេញដោយក្តីសុខយ៉ាងខ្លាំង។ ជាពិសេសនោះគឺ នាងបានបង្ហើបសារមួយយ៉ាងដូច្នោះថា៖ ” ជីវិតកូនអ្នកចំការតែប៉ុណ្ណេះឯងជីវភាពសមរម្យមិនមានអីហ៊ឺហាទេ តែឱ្យតែយើងចេះគ្រប់គ្រាន់គឺសុខហើយ តែបើគ្មានមហិចតាពេកក៏យើងមិនកើតដែរ ព្រោះមិនមានចិត្តប្រឹងរក ហាហាហា! ” ។ តាមរយៈ សកម្មភាពនិងសារដ៏មានន័យមួយនេះ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនពេញចិត្តយ៉ាងខ្លាំង ថែមទាំងសរសើរដល់នាងដែលទោះជាតារាល្បីបែបណា តែនៅក្រៅនាងបានប្រើប្រាស់ជីវិតយ៉ាងគួរឱ្យសរសើរយ៉ាងដូច្នោះ ៕

    ដោយ៖ សុខះ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី