
ក្រុម Atletico Madrid មានអ្នកចាំទីល្អបំផុតម្នាក់លើពិភពលោក នោះគឺកីឡាករ Jan Oblak ប៉ុន្តែអនាគតរបស់គេជាមួយក្លិបមួយនេះ នៅតែមិនច្បាស់ដដែល។ អ្នកចាំទីសញ្ជាតិស្លូវ៉ានីរូបនេះបានបន្ថែមថាគេពិតជារីករាយនៅក្លឹបមួយនេះ ដែលគេមានកិច្ចសន្យារហូតដល់ឆ្នាំ ២០២១ ឯណោះ ប៉ុន្តែគេមិនអាចស្មានដឹងថាអនាគតរបស់គេនឹងទៅជាបែបណានោះទេ។
“ក្រៅពីកិច្ចសន្យាថ្មីជាមួយ Atletico រហូតដល់ឆ្នាំ ២០២១ អ្វីដែលខ្ញុំអាចនិយាយបានគឺថាមិនទាន់មានអ្វីថ្មីទៀតនោះទេ ខណះដែលមានអ្នកខ្លះនិយាយថាក្លឹបនឹងមិនបន្តកិច្ចសន្យាជាមួយខ្ញុំបន្តទៀតនោះទេ” ។ពិតណាស់មិនយូរប៉ុន្មានយើងនឹងដឹងពីផែនការរបស់ Atletico នៅពេលដែលគេមានគម្រោងច្បាស់លាស់ ។ វាពិតជាពិបាកក្នុងការនិយាយពីអនាគតរបស់ខ្ញុំនៅទីនេះ ព្រោះវាពិបាកនឹងទាយថានឹងមានអ្វីកើតឡើងនៅថ្ងៃស្អែក ហើយក៏រឹតតែពិបាកក្នុងការដឹងពីអ្វីដែលនឹងកើតឡើងនៅរដូវកាលក្រោយ ដែរ។ ខ្ញុំសម្រាក ឬ អត់គឺវាអាស្រ័យទៅលើ Atletico ។ អ្វីដែលច្បាស់លាស់នោះគឺថាខ្ញុំគឺជាកីឡាករ Atletico ដែលមានកុងត្រារហូតដល់ឆ្នាំ ២០២១ ។ ខ្ញុំជាកីឡាកររបស់ក្លឹប Atletico ដែលខ្ញុំស្រឡាញ់។ បើមានអ្វីកើតឡើង យើងនឹងឃើញទាំងអស់គ្នា។ ”
បច្ចុប្បន្ននេះ Oblak កំពុងស្ថិតក្នុងបញ្ជីឈ្មោះកីឡាករក្រុមជម្រើសជាតិស្លូវេនីសម្រាប់ការប្រកួតមិត្តភាពទល់នឹងអូទ្រីស និងបេឡារូស ៕
ដោយ៖ Dara Hunii