Hyundai បញ្ចេញរថយន្តក្រុង ២ ជាន់ ប្រើថាមពលអគ្គីសនីដំបូងបង្អស់ សាកម្ដងជិះបានជាង ៣០០ គ.ម

23798

ក្រុមហ៊ុន Hyundai ទើបតែបញ្ចេញរថយន្តក្រុង ២ ជាន់ ដែលដំណើរការដោយថាមពលអគ្គិសនីដំបូងបង្អស់ដែលជាផ្នែកមួយក្នុងកិច្ចប្រឹងប្រែងកាត់បន្ថយការបំពល់ខ្យល់ និង ការកកស្ទះផ្លូវ ។

រថយន្តក្រុងដ៏ទំនើបរបស់ក្រុមហ៊ុនកូរ៉េមួយនេះនឹងបំពាក់កញ្ចប់អាគុយកម្លាំង ៣៨៤ គីឡូវ៉ាត់ម៉ោង ដែលអនុញ្ញាតឱ្យវាអាចបើកបររហូតដល់ទៅចម្ងាយ ៣០០ គីឡូម៉ែត្ ររាល់ពេលសាកភ្លើងពេញម្តង ។ ក្រុមហ៊ុន Hyundai បានអះអាងថា វាអាចសាកភ្លើងពេញក្នុងរយៈពេលត្រឹម ៧២ នាទីប៉ុណ្ណោះ ។ កញ្ចប់អាគុយនេះផ្តល់ថាមពលដល់ម៉ូទ័រអគ្គិសនីកម្លាំង ៣២១ សេះ ខណៈរថយន្តក្រុងខាងលើប្រើប្រាស់ប្រព័ន្ធប៊ូម ដែលជួយឱ្យការបើកបរកាន់តែមានផាសុកភាព និង ប្រព័ន្ធប៉ុងក្រោយជួយដល់ភាពបត់បែនរឹតតែប្រសើរ ។

សូមបញ្ជាក់ថា រថយន្តក្រុងមិនបញ្ចេញផ្សែងពុលនោះអាចផ្ទុកអ្នកដំណើររហូតដល់ទៅ ៧០ នាក់ដោយជាន់ក្រោមមានកៅអីអង្គុយចំនួន ១១ និង ៥៩ កៅអីនៅជាន់លើ ។ ជាមួយគ្នានេះវាបំពាក់ឈ្នាន់អូតូកម្ពស់ទាបដែលងាយស្រួលចេញចូលសម្រាប់អ្នកដំណើរជាពិសេសអ្នកដំណើរជាជនពិការ ។ មិនតែប៉ុណ្ណោះវាក៏បំពាក់មុខងារសុវត្ថិភាពជាច្រើនដើម្បីជៀសវាងគ្រោះថ្នាក់ដូចជា Forward Collision Avoidance Assist និង Lane Keeping Assist ផងដែរ ៕

ដោយ៖ បូណា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី