ទោះបីមានកូនយ៉ាងណាក្ដី តែ គង់ ចាន់ស្រីមុំ នៅតែរក្សារាងដ៏តូចស្រឡូនក្បាលពោះរាបស្មើរ ក្រមុំសុំខ្មាស

21245

ក្រោយពីមានកូនគេសង្កេតឃើញរូបសម្រស់ និង រូបរាងរបស់ គង់ ចាន់ស្រីមុំ នៅតែតូចស្រឡូនជាពិសេសក្បាលពោះរាបស្មើរក្រមុំមិនដូរឡើយ ។ អ្វីដែលចាប់អារម្មណ៍ជារឿយៗតារាសម្តែងរូបនេះតែងបង្អួតរាងជាមួយនឹងឈុតប៊ីគីនីយ៉ាងស្រស់ស្អាត ។

ក្រោយសម្រាលកូនសម្រស់របស់ គង់ ចាន់ស្រីមុំ នៅតែស្រស់ស្អាតមិនប្រែប្រួលនោះទេ ហើយការលេងខ្លួនរបស់នាងក៏កាន់តែកាលីប និង ទាន់សម័យ ដែលមើលទៅស័ក្តិសមមិនថា នៅក្នុងកម្មវិធីនានា ឬ ដើរលេងកម្សាន្តនោះទេ ។ មិត្តនារីមិនតិចទេដែលលាន់មាត់សរសើរពីរូបរាងដ៏ស្រស់ស្អាតរបស់តារារូបនេះនៅពេលដែលនាងស្លៀកឈុតប៊ីគីនី មើលទៅនៅតែទាក់ទាញទោះបីជានាងមានកូនក៏ដោយ ។

គង់ ចាន់ស្រីមុំ ត្រូវបានគេចាត់ទុកជាអ្នកសិល្បៈមួយរូបដែលមានសំណាងមិនត្រឹមតែរស់នៅក្នុងជីវភាពហ៊ឺហាប៉ុណ្ណោះទេ នាងថែមទាំងមានស្វាមីជាបុរសល្អដែលស្រឡាញ់ និង យល់ចិត្តនាងគ្រប់ពេលជាពិសេសជីវិតគូរបស់នាងកាន់តែមានក្តីសុខក្រោយពីទទួលបានចំណងដៃកូនស្រីដ៏ស្រស់ស្អាតមួយរូបដែលមានឈ្មោះថា អូនម៉ូម៉ូ ៕

ដោយ៖ នីតា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី