ពិតជាស្អាតមែន!! មកមើលកំពូលស្រីស្អាតដាច់គេប្រចាំឆ្នាំ ២០១៩ នៅប្រទេសជប៉ុន

25500

ស្ថិតក្នុងវ័យ ២៤ ឆ្នាំនាង Haruna Kawaguchi ត្រូវបានក្លាយជានារីមួយរូប ដែលគេចាត់ទុកជានារីដែលស្រស់ស្អាតបំផុតនៅប្រទេសជប៉ុនប្រចាំឆ្នាំ ២០១៩ នេះ។ Haruna Kawaguchi កើតនៅថ្ងៃទី ១០ ខែកុម្ភៈឆ្នាំ ១៩៩៥ ក្នុងតំបន់​ Goto ទីក្រុង Nagasaki កោះ Kyushu ប្រទេសជប៉ុន។

ដោយសារ តែមានរូបសម្បត្តិស្រស់ស្អាតពីធម្មជាតិផងនោះទើបនាង Haruna Kawaguchi បានក្លាយជាតារាសម្ដែងនិងម៉ូដែលចាប់តាំងពីឆ្នាំ ២០០៧ មកម្ល៉េះ។

គួរបញ្ជាក់ដែរថា ជប៉ុនជាប្រទេសមួយដែលសម្បូរទៅដោយស្រីស្អាត ប៉ុន្តែសម្រាប់ឆ្នាំ ២០១៩ នេះមានតែ Haruna  Kawaguchi ម្នាក់ប៉ុណ្ណោះ ដែលបានស្ថិតនៅ កំពូលតារាងជាស្រីស្អាតបំផុត ក្នុងចំណោមស្រីស្អាតបំផុតទាំង ១៥ នាក់ក្នុងប្រទេសជប៉ុន៕

ដោយ៖​ សុខះ

ប្រភព៖ Popular

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី