អូនម៉ាប់មែន ប៉ុន្តែអូនមានចំណុចដែលគួរឲ្យចាប់អារម្មណ៍ទាំងនេះ គឺគ្រប់គ្រាន់សម្រាប់បងហើយ !!

16916

បុរសភាគច្រើនតែងគិត និងប្រាថ្នាចង់បាននារីជាទីស្រឡាញ់របស់ខ្លួនជានារីស្រស់ស្អាត និងជាពិសេសនោះគឺរាងស្លីមអក្សរ S ដោយបានមើលរំលង ចំពោះនារីមានរាងម៉ាប់ៗចោល ហើយគិតថាបណ្តើរទៅណាក៏ចូលចំណោមគេមិនចុះដែរ ពោលគឺគ្មានទេនារីម៉ាប់ក្នុងក្រសែភ្នែក ប៉ុន្តែអ្នកអាចនឹងគិតខុសក៏ថាបាន ព្រោះនារីម៉ាប់ខ្លះម៉ាប់តែរាងប៉ុណ្ណោះ ប៉ុន្តែចិត្តគំនិតនិងក្តី ស្រឡាញ់អាចមានជ្រាលជ្រៅខ្លាំងរហូតអ្នកស្មានមិនដល់ ។

ពិតហើយ បើសិនបានជួបនារីណាដែលត្រូវចិត្តហើយសុំកុំគិតថានារីរូបនោះមានរាងស្អាត និងមិនស្អាត (ម៉ាប់ៗ) ច្រើនពេក អីតែសូមឱ្យគិតទៅលើអត្តចរិត និងក្តីស្រឡាញ់ដែលគេមានសម្រាប់យើងវិញ ទើបល្អជួនកាលនាងម៉ាប់ៗ គឺម៉ាប់តែរូបរាងប៉ុណ្ណោះ ប៉ុន្តែនាងចេះសព្វគ្រប់នាងចេះមើលថែ កែតម្រូវនាងចេះជួយផ្តល់គំនិតល្អៗ  ចេះ​ជួយ​រំលែក​ក្តី​លំបាក នាង​ចេះ​ថ្នាក់ថ្នម នាង​ចេះ​ផ្អែមល្ហែម​គ្មាន​ទាស់ ពិសេស​នោះ​គឺ​ផ្តល់​ក្តី​ស្រឡាញ់​ពិត​មិន​ប្រែ​ដល់​យើង ច្រើនជាង​ការរំពឹងទុក​របស់​យើង​ទៅទៀត ។​

ដូច្នេះទោះបីម៉ាប់ក៏ដោយ ប៉ុន្តែបើនាងមានសេចក្តីស្រឡាញ់ពិត និងស្មោះស្ម័គ្រនោះគួរកុំរំលងនាងអី។ ចំពោះខ្ញុំរូបរាងគឺមិនសំខាន់ពេកនោះទេ ប៉ុន្តែអ្វីដែលសំខាន់នោះគឺ ទឹកចិត្តរួមទាំងក្តីស្រឡាញ់ពិតដែលនាងបានផ្តល់មកឱ្យខ្ញុំនេះឯងគឺ គ្រប់គ្រាន់បំផុត។ ​សាកគិតមើល៍ ទោះបី​នាង​មាន​រូបរាង​ម៉ាប់ៗ មិន​បានន័យថា នាង​គ្មាន​ក្តី​ស្រឡាញ់​ពិត​មួយ​ផ្តល់ឱ្យ​យើង​ឯណា តាមពិតទៅ​ពេលខ្លះ នារី​ដែលមាន​រូបរាង​ម៉ាប់ៗ អាច​នឹងមាន​ក្តី​ស្រឡាញ់​ដ៏​ស្មោះស្ម័គ្រ​មួយ ឱ្យ​យើង​បាន​ច្រើនជាង​នារី​ដែលមាន​រាង​ស្លី​ម​ស្អាត​ទៅទៀត (​មិន​និយាយ​ទាំងអស់​នោះទេ​) ។

​រីករាយនឹងអ្វីដែលយើងបានជួប និង មានគឺល្អបំផុតសម្រាប់ជិវិតនេះ។ បើជាគូព្រេងជួបហើយក៏ស្រឡាញ់នាងហើយដឹកដៃគ្នាថែទាំគ្នាស្រឡាញ់គ្នាច្រើនៗ ទើបជីវិតមានសុភមង្គល។ ទោះអូនម៉ាប់ក៏បងនៅតែត្រូវការអូនព្រោះបងរំភើប នឹងក្តីស្រឡាញ់របស់អូនមានឱ្យបង ៕

ដោយ៖​ សុខះ

 

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី