សង្ហាខ្លាំងណាស់!! តារាចម្រៀង សត្យា លីវអាន របស់ផលិតកម្ម M ដែលគេល្បីថាជា ខ្ទើយស៊ីប្រុសថ្ងៃមុននោះ

14992

លោក សត្យា លីវអាន គឺជាតារាចម្រៀងប្រុសវ័យក្មេងស្រករក្រោយមួយរូបក្នុងផលិតកម្ម M ហើយរូបលោកក៏ត្រូវបានគេចាត់ទុកជាតារាហ្វេសប៊ុកម្នាក់ផងដែរ ដោយកន្លងមកលោកតែងតែបង្ហោះវីដេអូបង្ហាញពីសមត្ថភាពច្រៀង និងទេពកោសល្យនៃការលេងព្យាណូខ្លួន ធ្វើឱ្យមានការចាប់អារម្មណ៍គួរឱ្យកត់សម្គាល់។

ថ្វីដ្បិតតែជាតារាចម្រៀងម្នាក់ សត្យា លីវអាន​ ហាក់លេចមុខលេចមាត់បានតិចណាស់លើឆាកប្រគំតន្ត្រីនានា ប៉ុន្តែបើទោះជាយ៉ាងនេះក្តីក៏ គេនៅតែឃើញលោកបង្ហាញវត្តមាននៅ តាមប៉ុស្តិ៍ទូរទស្សន៍មួយចំនួនផងដែរ។ បើនិយាយពីទឹកដមសំឡេងរបស់តារាចម្រៀងរូបនេះវិញ គឺមានមានភាពពីរោះរណ្តំចិត្តណាស់ រាល់បទចម្រៀងដែលភាគច្រើនជាបទបែប មនោសញ្ចេតនា លោកតែងទទួលបានការគាំទ្រខ្លាំងពី មហាជន និងអ្នកគាំទ្ររូបលោកដែលសូម្បីតែតារាចម្រៀង ឱក សុគន្ធកញ្ញា​ ក៏ធ្លាប់ពោលការកោតសរសើរដល់ លោកដែរខណៈពេល លោកនិងតារាចម្រៀងស្រីរូបនេះបង្ហាញវត្តមានក្នុងកម្មវិធី «ចម្រៀងគ្រួសារខ្មែរ»នាពេលកន្លងមក។

ងាកចេញពីវិស័យសិល្បៈបន្តិចដោយពេលថ្មីៗ នេះតារាចម្រៀងជាកំលោះសង្ហា សត្យា លីវអាន​ ត្រូវបានគែល្បីថាលោកគឺជា ខ្ទើយដែលមានទំនោរ ចិត្តប្រុសស្រឡាញ់ប្រុសដូចគ្នា ធ្វើឱ្យមហាជនមានការស្រឡាំងកាំងយ៉ាងខ្លាំង ចំពោះដំណឹងលេចឮនេះ ប៉ុន្តែក្រោយមកត្រូវបានលោកបដិសេធថា មិនមែនជាការពិតដោយបានបង្ហាះសារ បកស្រាយយ៉ាងក្បោះក្បាយលើ បណ្តាញសង្គមហ្វេសប៊ុក។

ស្របគ្នានឹងការបកស្រាយកន្លងមក និងដើម្បីកាន់តែជ្រះមន្ទិលនោះ នាថ្ងៃនេះយើងសូមលើកបង្ហាញពីភាពសង្ហាខ្លាំងរបស់តារាចម្រៀងសត្យាលីវអាន មកបង្ហាញដែលលោក គឺជាតារាចម្រៀងវ័យក្មេងមួយរូបមានរូបរាង និងមុខមាត់ស្រស់សង្ហាខ្លាំងគួរឱ្យចាប់អារម្មណ៍ណាស់ ស្នាមញញឹមទៀតសោតក៏ស្រស់ហើយថែមទាំង មានចរិតរួសរាយទៀតផង។ កុំឱ្យចេះតែថាតោះយើងទាំងអស់គ្នា ទៅតាមដានជាមួយរូបភាពរបស់តារាចម្រៀងប្រុសកំលោះរូបនេះ ដូចខាងក្រោម ៕

ដោយ៖ សុខះ

ប្រភព៖ Popular

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី