
ក្រុមហង្សក្រហម Liverpool បានឈ្នះពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ហើយក្រោយពី ផ្ដួល ក្រុមមាន់ខ្នាយមាស Spurs ក្នុងលទ្ធផល ២-០ នៅវគ្គផ្ដាច់ព្រ័ត្រ។
ហង្សក្រហមរកបាន ១ គ្រាប់មុនតាំងពីនាទី ទី២ បើកឆាកការប្រកួតដោយបាល់ប៉េណាល់ទី១១ ម៉ែត្រធ្វើបានសម្រេចដោយខ្សែ ប្រយុទ្ធ Mohamed Salah ។ ក្រោយពីបាន១ គ្រាប់នោះហើយ ក្រុមរបស់លោក Klopp ក៏នៅមានឱកាសម្ដងជាពីរដងទៀតដែរ ខណៈដែលក្រុមមាន់ខ្នាយមាសវិញ មានតែស្ថិតិគ្រប់គ្រងបាល់ និងឱកាសល្អៗដែរ ប៉ុន្តែមិនអាចទម្លាយសំណាញ់ទីក្រុមហង្សក្រហម Liverpool បានឡើយ។ នៅជិតចប់ការប្រកួតទៅហើយនោះ Origi ក៏ថែម១ គ្រាប់ទៀតឱ្យលោក Klopp បាននាំមុខ ក្នុងសិទ្ធផល ២-០ ហើយវាក៏ជាគ្រាប់ បាល់ចុងក្រោយនៃការប្រកួតនេះផងដែរ។ ចប់ការប្រកួតក្រុមហង្សក្រហម Liverpool បានឈ្នះក្នុងលទ្ធផល ២-០ ។
គួរបញ្ជាក់ដែរថា៖ នេះជាការឈ្នះពានរង្វាន់ជាថ្មីម្ដងទៀតសម្រាប់ Liverpool ។ ខណៈដែលឆ្នាំមុនពានរង្វាន់នេះពួកគេបានត្រឹមលេខ ២ ប៉ុណ្ណោះដោយចាញ់ក្រោមថ្វីជើងរបស់ក្រុមស្ដេចសរ Real Madrid ៕
ដោយ៖ សុខះ