នៅទីបំផុតកម្មវិធីប្រកួតស្នាដៃវីដេអូខ្នាតខ្លីស្តីអំពី «សន្យាជួបគ្នានៃទន្លេឡានឆាង-មេគង្គ» ស្វែងរកឃើញម្ចាស់ជ័យលាភីចំនួន១៥រូប

24353
  • ភ្នំពេញ៖ ស្ថានទូតចិនប្រចាំនៅកម្ពុជា សហការជាមួយវិទ្យុមិត្តភាពកម្ពុជា-ចិន នារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ បានរៀបចំពិធីប្រគល់រង្វាន់ជូនដល់ជយ័លាភី១៥រូប នៅក្នុងការប្រកួតស្នាដៃវីដេអូខ្នាតខ្លីស្តីអំពី «សន្យាជួបគ្នានៃទន្លេឡានឆាង-មេគង្គ» ។ ការប្រកួតប្រជែងនេះ ធ្វើឡើងដើម្បីស្វាគមន៍ ដល់ខួបនៃកិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្គ ឆ្នាំ២០១៩ និង ដើម្បីស្វែងយល់ឱ្យបានកាន់តែប្រសើរ និងស៊ីជម្រៅ អំពីកិច្ចសហប្រតិបត្តិការទន្លេ ឡានឆាង-មេគង្គនេះ ។

    ថ្លែងក្នុងពិធីប្រគល់រង្វាន់នេះ ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានមានប្រសាសន៍ថា ក្នុងនាមស្ថានទូតចិន ឯកឧត្តមសូមសម្តែងនូវការអបអរសាទរ ចំពោះជ័យលាភីទាំងអស់ និងអរគុណដល់ភាគីពាក់ព័ន្ធទាំងអស់ដែលបានសហការរៀបចំកម្មវិធីនេះឡើង ។ ឯកឧត្តម Wang Wentian ជឿជាក់ថា តាមរយៈកម្មវិធីនេះនឹងចូលរួមជំរុញកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង ដែលជាយន្តការបែបថ្មី មានប្រទេសទាំង៦កំពុងផ្តល់ផលប្រយោជន៍រួមគ្នាកាន់តែទូលំទូលាយ លើគ្រប់វិស័យធ្វើឲ្យមានថាមពលថ្មី សម្រាប់ប្រទេសក្នុងតំបន់ រួមទាំងកម្ពុជា ជាពិសេស ផ្តល់ផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជន។

    ឯកឧត្តម Wang Wentian បញ្ជាក់ថា សម្រាប់សប្តាហ៍មេគង្គ-ឡានឆាង ក្រៅពីការប្រកួតវីដេអូខ្នាតខ្លីនេះក៏មានកម្មវិធីផ្សេងៗទៀត ដែលប្រទេសជាសមាជិកទាំង៦រៀបចំឡើង ក្នុងរួមមានទាំង វេទិការសាធារណ ការប្រកួតកីឡាបាល់ទាត់ផងដែរ ជាពិសេស កម្មវិធីប្រកួតវីដេអូនេះទទួលការគាំទ្រយ៉ាងទូលំទូលាយពីភាគិចិននិងកម្ពុជា មានមនោសចេនាយ៉ាងជ្រាលជ្រៅពីគ្រប់ភាគី ។ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង គឺជាយុទ្ធនាការ នៃកិច្ចសហប្រតិបត្តិការអនុតំបន់បែបថ្មី ដែលប្រទេសទាំង៦ នៅតាមបណ្តោយតំបន់ទន្លេឡានឆាង-មេគង្គ បានចរចាគ្នារួម កសាងរួម និងចែករំលែករួម និងមិនគ្រាន់តែបង្រួមគម្លាតគ្នា រវាងប្រទេសនៅក្នុងប្រទេសអាស៊ាននោះទេ ព្រមទាំងបានផ្តល់ថាមពលថ្មី សម្រាប់សហរណកម្មរបស់អាស៊ានទាំងមូលផងដែរ ៕

    ដេាយ៖ សុខះ

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី