សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ផ្តើមបណ្តុះនៅតាមភូមិភាគ ដើម្បីពង្រឹងមូលដ្ឋានគ្រឹះ សម្រាប់អនុវត្តពេលប្រកួតធំៗ

11958
  • អនុប្រធាន អចិន្រ្តៃយ៍សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ថាវគ្គបណ្តុះបណ្តាលកីឡាទូក ប្រពៃណីឬទូកនាគ ដែលសហព័ន្ធចាប់ផ្តើមបណ្តុះ នៅតាមភូមិភាគគឺជាមូលដ្ឋានគ្រឹះ សំខាន់សម្រាប់ អនុវត្តពេលប្រកួតធំៗដែលសហព័ន្ធរៀបចំ ការអះអាងនេះធ្វើឡើង ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលហ្វឹកហ្វឺនកីឡាទូកប្រពៃណី ឬទូកនាគ កាលពីថ្ងៃទី៣១ ម្សិលមិញ ។

    ឯ ឧ មាស សារិន បញ្ជាក់ថា គោលដៅដែលសហព័ន្ធចាប់ផ្តើមយុទ្ធនាការ ចុះបណ្តុះ បណ្តាលបង្ហាត់ហ្វឹកហ្វឺនជំនាញកីឡាទូកប្រពៃណីដល់បណ្តាលសិក្ខាកាម នៅតាមភូមិភាគ ក្នុងគោលបំណងពង្រឹងសមត្ថភាពអត្តពលិកអោយទទួលបាននូវជំនាញអ៊ុំទូកប្រណាំងប្រកដដោយវិជ្ជាជីវៈ ត្បិតកន្លងមកអត្តពលិកចូលរួមប្រកួតប្រជែងហាក់នូវមានកម្រឹត ។ អនុប្រធានរូបនេះ បញ្ជាក់ទៀតថា វគ្គនេះ និងផ្តល់ជូននូវចំណេះ ទ្រឹស្តី ជំនាញពាក់ព័ន្ធនិងនិតិវិធី នៃការប្រណាំងតាម ច្បាប់ប្រកួតកម្រឹតស្តង់ដា ដែលគេអនុវត្តប្រកួតនៅក្នុងតំបន់ ។

    ឯ ឧ អនុប្រធានអចិន្រ្តៃ បានបន្ថែមទៀតថា បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលនៅភូមិភាគនិរតី សហព័ន្ធ នឹងចាប់ផ្តើមបណ្តុះបណ្តាលសិក្ខាកាមនៅភូមិភាគបឹងទន្លេសាប និងភូមិភាគវាលរៀបវិញម្តង ដើម្បីបណ្តុះធនធានកីឡាករសម្រួចសមត្ថភាពត្រៀមឆ្ពោះទៅប្រជែងស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

    សម្រាប់វគ្គ បណ្តុះបណ្តាលកីឡាទូកប្រពៃណី ឬទូកនាគ នៅភូមិភាគនិរតី ដែលធ្វើឡើងនៅខេត្តព្រះសីហនុ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ ទើបបញ្ចប់ ដោយមានសិក្ខាកាមចូលរួមចំនួន៦ខេត្ត គឺខេត្តព្រះសីហនុ កោះកុង កំពត កែប និងខេត្តកំពង់ស្ពឺ ក្នុងនោះខេត្តតាកែវអវត្តមាន ដោយសារអត់មានសិក្ខាកាម ឬក៏មន្រ្តីចូលរួម ។

    សូមបញ្ជាក់ថា៖ វគ្គបណ្តុះបណ្តាលនេះ បង្ហាត់ដោយលោក ស៊ូ ជីក គ្រូជំនាញមកពីប្រទេសជប៉ុន ដែលសហព័ន្ធកីឡាទូកអន្តរជាតិបញ្ជូនមក ដើម្បីបណ្តុះធនធានកីឡាករនៃតាមបណ្តាល ប្រទេសដែល ពុំទាន់រីកចំរើននូវប្រទេសកីឡាមួយនេះ ៕

    ដេាយ៖ សុខះ

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី