ការប្រកួតកីឡា បាញ់កាំភ្លើងជើងឯក Bayon Level II,IPSC ២០១៩ មាន ៣ ប្រទេសចូលរួម

22060
  • ការប្រកួតកីឡា បាញ់ កាំភ្លើងជើងឯក Bayon Level II,IPSC ២០១៩ មិត្តភាពកម្ពុជា-ចិន មាន ៣ ប្រទេសចូលរួម បានធ្វើពិធីបើកក្រោមអធិតីភាព ឯ ឧ មៀច សុផាន់ណា ប្រធានសហព័ន្ធ កីឡាបាញ់កាំភ្លើងកម្ពុជា និងឯ ឧ ស សុខា រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ នៅបញ្ជការដ្ឋានកងពលតូច ទ័ពពិសេសឆ័ត្រយោង ៩១១ ។

    ឯ ឧ មៀច សុផាន់ណា បានមានប្រសាសន៍ថា សម្រាប់ការប្រកួតកីឡាបាញ់កាំភ្លើងជើងឯកនេះ ដោយមានកីឡាករ-កីឡាការិនី បាញ់កាំភ្លើង មកពី ៣ ប្រទេសចូលរួម មានម្ចាស់ផ្ទះកម្ពុជា ចិន និងឡាវ ។ ឯ ឧ ប្រធានសហព័ន្ធ បន្តថា ការប្រកួតជាលក្ខណៈអន្តរជាតិនេះ គឺជាបំផុសកីឡាបាញ់កាំភ្លើងអោយមានសកម្មភាពឡើងវិញ ដើម្បីលើកស្ទួយវិស័យកីឡាមួយនេះអោយកាន់តែរីកចំរើន និងស្វែងរកកីឡាករ កីឡាការិនីដែលមានទេពកោសល្យ យកមកហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិ ត្រៀមការប្រកួតនានា ទាំងលើឆាកជាតិ និងអន្តរជាតិ ។

    ឯ ឧ មៀច សុផាន់ណា បញ្ជាក់ថា៖ កម្ពុជាមានកីឡាករ-កីឡាការិនីច្រើន ដែលសហព័ន្ធជ្រើសរើសនាពេលកន្លងមក ហើយក៏ធ្លាប់ចូលរួមប្រកួតជាលក្ខណៈអន្តរជាតិជាច្រើនលើក នឹងទទួលបានលទ្ធផលល្អផងដែរ ។ ដូច្នេះការប្រកួតនាពេលនេះ ឯ ឧ សង្ឃឹមនឹងជឿជាក់ អត្តពលិកកម្ពុជា និងទទួលបានបទពិសោធន៍ និងបច្ចេកទេសថ្មីបន្ថែម ដើម្បីអភិវឌ្ឍន៍ខ្លួនអោយកាន់តែល្អ សម្រាប់ការប្រកួតនានា ជាពិសេសព្រឹត្តការណ៍ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ ៕

    ដេាយ៖ សុខះ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី