
យោងតាមប្រភពពីគណនី Twitter របស់របស់នាយកប្រតិបត្តិដ៏ល្បីល្បាញនៃក្រុមហ៊ុន SpaceX លោក Elon Musk បានបង្ហើបថា រថយន្តអគ្គិសនីប្រភេទដឹកទំនិញ Pickup ដំបូងរបស់ក្រុមហ៊ុន Tesla មានតម្លៃក្រោម ៥០,០០០ ដុល្លារប៉ុណ្ណោះ ។
យ៉ាងណាមិញគេពិបាកនឹងជឿដែលថារថយន្តផលិតផលរបស់ក្រុមហ៊ុន Tesla តម្លៃធូរថ្លៃប៉ុណ្ណឹងបើសូម្បីតែរថយន្ត SUV ដែលម៉ូឌែល Tesla Model 3 នោះថ្លៃឡើងកប់ពពកទៅហើយ ។ លោក Musk បានបន្ថែមទៀតថាសមត្ថភាពរបស់រថយន្ត Pickup មួយនេះនឹងគ្មានគូប្រៀបឡើយ ពោលគឺវានឹងក្លាយជារថយន្តកំពូលក្នុងក្ដីស្រម៉ៃរបស់អ្នកស្រលាញ់រថយន្តទាំងឡាយ ។
ទោះជាមានមតិច្រើនលើកឡើងមិនស្របគ្នាក្ដី ប៉ុន្តែប្រសិនបើពិតជាចេញជារូបរាងលើទីផ្សារមែន រួមទាំងតម្លៃថោកផង លោក Elon Musk មានសុទិដ្ឋិនិយមថា រថយន្តនេះនឹងវ៉ាដាច់រថយន្តផ្សេងៗរួមទាំងរថយន្ត Rivian R1T និង រថយន្តដឹកទំនិញប្រភេទអគ្គិសនីរបស់ក្រុមហ៊ុន Ford បានថែមទៀតផង ៕
ដោយ៖ បូណា