ដំណឺងល្អប្រហែលមិនយូរទេ ព្រោះឃើញ វ៉ាន់ នីឡា ហៅម្ដាយគូស្នេហ៍ថា«ម៉ាក់ក្មេក»ពេញៗ មាត់

38561
  • មានការចាប់អារម្មណ៍មិនស្ទើរនោះទេ បន្ទាប់ពីឃើញគ្រួសាររបស់តារាកំប្លែង វ៉ាន់ នីឡា និង គ្រួសារខាងគូស្នេហ៍របស់នាងបានរូបថតជួបជុំគ្នាដែលមើលទៅ មានសុភមង្គលខ្លាំងណាស់ ហាក់បីដូចជាគ្រួសារតែមួយអ៊ីចឹង ធ្វើឱ្យអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកនាំគ្នាចែករំលែករូបថតទាំងនោះតៗគ្នាព្រោងព្រាត ក្រោយពីគណនីហ្វេសប៊ុកអនាគតម្ដាយក្មេករបស់តារាកំប្លែងខាងលើបានបង្ហោះជា សាធារណៈនៅប៉ុន្មានម៉ោងមុននេះ។

    បន្ថែមពីលើរូបថតស្និទ្ធស្នាលទាំងនោះ មហាជនក៏ចាប់អារម្មណ៍ខ្លាំងណាស់ដែរទៅលើពាក្យពេចន៍របស់តារាកំប្លែង វ៉ាន់ នីឡា ដោយនាងបានហៅម្ដាយរបស់ គូស្នេហ៍ថា«ម៉ាក់ក្មេក»ពេញៗ មាត់ដើម្បីបង្កើនភាពស្និទ្ធស្នាល និងឱ្យទម្លាប់មាត់ទុកមុនឱ្យហើយ។ ឃើញគ្រួសារទាំងសងខាងជួបជុំគ្នាយ៉ាងដូច្នេះ ធ្វើឱ្យមហាជនជាច្រើនលើកឡើងថា នីឡា និងគូស្នេហ៍ច្បាស់ជាមានដំណឹងល្អឆាប់ៗមិនខាន។

    យ៉ាងណាមិញ បើតាមគូស្នេហ៍របស់តារាកំប្លែងខាងលើ លោកក៏បានបង្ហោះរូបថតជុំគ្រួសារទាំងសងខាងមួយសន្លឹក ព្រមទាំងលើកឡើងយ៉ាងខ្លីថា«ឆ្នាំក្រោយ»ដែលត្រឹម ពាក្យប៉ុននេះអាចធ្វើឱ្យគេសន្មតបានថា មង្គលការរបស់ នីឡា និងមិត្តប្រុសសំណព្វចិត្តប្រហែលជាអាចកើតឡើងនៅឆ្នាំក្រោយ។

    ដោយ៖ សុខះ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី