កូនប្រុសម្នាក់ទៀតហើយ!! តារាសម្ដែងស្រី Myolie Wu ត្រៀមសម្រាលកូនប្រុសទី២ ម្នាក់ទៀត

12477

កាលពីពេលថ្មីៗនេះ លោក Philip Lee ដែលគេស្គាល់ច្បាស់ថាជា ស្វាមីរបស់តារាសម្តែងស្រី Myolie Wu បានប្រកាសលើគណនីបណ្តាញសង្គមផ្ទាល់ខ្លួនរបស់លោកថា ភរិយារបស់លោក បច្ចុប្បន្នកំពុងពពោះកូនទី២ ហើយដោយកូនទី២ ក៏ជាកូនប្រុសដូចគ្នា។

យោងតាមសារព័ត៌មាន Jaynestars គេបានដឹងដែរថានាង Myolie បានកាត់បន្ថយការងារសិល្បៈរបស់នាងជាច្រើន កាលពីប៉ុន្មានខែចុងក្រោយនេះ ដើម្បីមានពេលវេលា គ្រប់គ្រាន់ក្នុងការរក្សាគភ៌ និងត្រៀមខ្លួនសម្រាលក្នុងរយៈពេលដ៏ខ្លីខាងមុខ។ ដំណឹងនេះ ត្រូវបានប្រកាសជាផ្លូវការស្របពេលដែលលោក Philip Lee បានសម្រេចចិត្តបើកភោជនីយដ្ឋានមួយកន្លែងដែលគេក៏ឃើញវត្តមានរបស់ភរិយាលោក ចូលរួមផងដែរ ។

តាមរយៈ ការចូលរួមក្នុងកម្មវិធីសម្ពោធហាងនេះដែរ គេឃើញនាង Myolie មានទឹកមុខស្រស់បស់ដែលអាចបង្ហាញថា នាងបានត្រៀមខ្លួនជាស្រេចក្នុងការសម្រាលកូនក្នុង ផ្ទៃ។ គួរបញ្ជាក់ដែរថា នាង Myolie​ Wu បានរៀបការនឹង ស្វាមីនាឆ្នាំ ២០១៥ ដែលកូនដំបូងរបស់ពួកគេ បច្ចុប្បន្នមានវ័យជិត ២ឆ្នាំហើយ ៕

ដោយ៖ សុខះ

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី