ញាក់សាច់!! James Jirayu​ បានធ្វើឱ្យហ្វេននារីៗរំជួលបេះដូង ដោយសារតែ រូបភាពក្រៅឆាក ប៉ុន្មានសន្លឹករបស់លោក

63129
  • តារាសម្ដែងប្រុសលោក James Jirayu ដែលជា តារាទទួលបានភាពពេញនិយមប្រចាំប្រទេសថៃហាក់បីដូចជា ផ្ទុះការគាំទ្រខ្លាំងពី សំណាក់មហាជនរាល់គ្នាក្នុងខ្សែភាពយន្តភាគ «អន្លង់កម្ម» ផងដែរ។

    បើនិយាយពី ប្រជាប្រិយភាពរបស់តារារូបនេះវិញ គឺបានឆាបយកបេះដូងមិត្តៗ យុវវ័យបានតាមរយៈ ទេពកោសល្យសម្ដែងរបស់ខ្លួនព្រមទាំង ស្នាមញញឹមដ៏ស្រស់ថ្លាជាប្រចាំផងដែរ។ ជាពិសេស លោក James មានរូបរាងកាយដ៏ស្រស់សង្ហា និងមានកម្ពស់ខ្ពស់ដែលមើលទៅសង្ហារ និងគួរឱ្យទាក់ទាញយ៉ាងខ្លាំង។

    ដោយឡែក បើក្រលេកទៅមើលគណនី Instagram របស់តារាសម្បុរស រូបនេះវិញ មានអ្នក Follow រហូតដល់ទៅរាប់ម៉ឺននាក់ទៀតផង ព្រមទាំងមានការបង្ហោះរូបភាពជាច្រើនសន្លឹក បង្ហាញពីសកម្មភាពប្រចាំថ្ងៃក៏ដូចជា ដំណើរកម្សាន្តរបស់រូបលោកជាដើម ។

    តាមរយៈរូបភាពទាំងនោះ បានធ្វើឱ្យហ្វេនៗ នារីមិនតិចនាក់នោះទេ ដែលធ្លាក់ក្នុងអន្លង់ស្នេហ៍របស់ James Jirayu ព្រោះតែរូបភាពក្រៅឆាករបស់លោក មានភាពសង្ហាជាងពេលនៅក្នង កញ្ចក់ទូរទស្សន៍ទៅទៀត ។ តោះយើង ទៅមើលរូបភាពដ៏ស្រស់សង្ហាររបស់លោក៖

    ដោយ៖ សុខះ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី