ស្រឡាញ់គ្នាស្ទើរលេប ប៉ុន្តែ យ៉ាយ៉ា និង ណៈដេត មិនដែលនិយាយគ្នាពីរឿងរៀបការនោះឡើយ

55509
  • ទំនាក់ទំនង ស្នេហាដ៏ស្អិតល្មួតរវាង តារាស្រីថៃដ៏ល្បី យ៉ាយ៉ា និង ណៈដេត ត្រូវបានមិត្តភក្ដិទស្សនិកជនទាំងក្នុង និងក្រៅប្រទេសទទួលដឹងឮយ៉ាងសុះសាយ សូម្បីតែចាស់ទុំទាំងសងខាងក៏ពេញចិត្តពេញថ្លើមគ្នា សម្បើមណាស់ដែរ ។

    ដ្បិតតែស្នេហារបស់អ្នកសិល្បៈថៃមួយគូនេះ កាន់តែផ្អែមល្ហែមស៊ីជម្រៅឡើងពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្ដែ យ៉ាយ៉ា បែរជាលើកឡើងថានាងមិនធ្លាប់គិត ពីរឿងរៀបការទៅវិញ ហើយក៏មិនដែលនិយាយគ្នាជាមួយ ណៈដេត ពីរឿងនេះពីមុនមកដូចគ្នា ។ យ៉ាយ៉ាលើកឡើងថា៖ “ខ្ញុំមិនទាន់គិតគូពីគម្រោងរៀបការនៅឡើយទេ ព្រោះខ្ញុំមិនមែនជាមនុស្សដែលចូលចិត្តគិតរឿងអនាគតដែលនៅឆ្ងាយ ដូចជារឿងនេះជាដើម”។

    យ៉ាយ៉ាបន្តថា នាងនឹងមិត្តប្រុសមិនធ្លាប់និយាយគ្នាពីគម្រោងរៀបការពីមុនមកទេ ដោយសារតែនាងមិនទាន់ត្រៀមខ្លួនរួចរាល់សម្រាប់ធ្វើជា កូនក្រមុំហើយនាងក៏មិនដឹងថា ប៉ុន្មានឆ្នាំទៀតទើបរៀបការដែរ។

    ទោះបីជា អ្នកទាំងពីរមិនធ្លាប់គិតដល់រឿងរៀបការក៏ពិតមែន ប៉ុន្ដែយ៉ាយ៉ាបានបញ្ជាក់ច្បាស់ៗ ថានាងមិនចាកចេញពី ណៈដេត ឡើយគ្រាន់តែអ្នកទាំងពីរមិនទាន់ចង់ចូលរោងការប៉ុណ្ណោះ ៕

    ដោយ៖ សុខះ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី