Manchester Uinted គឺជាក្លឹបបាល់ទាត់អង់គ្លេសតែមួយគត់ដែលធ្លាប់ឈ្នះពាន FIFA Club World Cup

8520

តើអ្នកទាំងអស់គ្នាដឹងទេថា តាំងពីបង្កើតពានរង្វាន់ FIFA Club World Cup មក មានតែក្លឹបអង់គ្លេសចំនួន ៣ ប៉ុណ្ណោះដែលតំណាងឱ្យទ្វីបអឺរ៉ុបក្នុងព្រឹត្តិការណ៍ពានក្លឹបបាល់ទាត់ពិភពលោក ប៉ុន្តែមានតែក្លឹបមួយប៉ុណ្ណោះដែលមានសមត្ថភាពគ្រងតំណែងជាស្ដេចក្លឹបពិភពលោក ក្នុងនាមជាក្រុមមកពីអង់គ្លេស ។

ក្លឹបនោះគឺបិសាចក្រហម Manchester United ដែលបានឈ្នះពាន FIFA Club World Cup ក្នុងឆ្នាំ ២០០៨ សម័យដែល Cristiano Ronaldo កំពុងលេងនៅទីនោះ ។ នៅឆ្នាំនោះដែរក្លឹបបិសាចក្រហមបានយកឈ្នះក្លឹបតោខៀវ Chelsea ក្នុងវគ្គបាល់កាត់សេចក្ដី ១១ ម៉ែត្រ ។ ក្នុងព្រឹត្តិការណ៍ពានក្លឹបបាល់ទាត់ពិភពលោកនេះដែរ ដែលក្រុម Manchester United បានលត់ក្លឹបជប៉ុន Gamba Osaka ក្នុងលទ្ធផល ៥-៣ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និង បន្តយកឈ្នះក្លឹបអេក្វាឌ័រ LDU Quito ក្នុងលទ្ធផល ១-០ ដើម្បីក្លាយជាអធិរាជក្លឹបបាល់ទាត់ពិភពលោក ។

សូមរំលឹកផងដែរថា ក្រៅពីក្លឹប Manchester United ក៏មានក្លឹបអង់គ្លេសចំនួន ២ ទៀតផងដែរដែលឡើងដល់វគ្គផ្ដាច់ព្រ័ត្រពាន FIFA Club World Cup នេះ នោះគឺក្រុមហង្សក្រហម Liverpool នៅឆ្នាំ ២០០៥ និងក្រុមតោខៀវ Chelesa ឆ្នាំ ២០១២ ។ ដោយក្រុម Liverpool កាលនោះចាញ់ក្លឹបប្រេស៊ីល Sao Paulo (ក្លឹបចាស់របស់កីឡាករ Neymar) ក្នុងលទ្ធផល ១-០ ខណះក្រុម Chelsea ក៏បានចាញ់ក្លឹបប្រេស៊ីល Corinthians ក្នុងលទ្ធផល ១-០ ដូចគ្នា ៕

ដោយ៖ តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី