NASA នឹងបំពាក់កាមេរ៉ាពិសេសពុំធ្លាប់មានដល់យានរុករក ២០២០ ដើម្បីថតរូប 3D ដំបូងបំផុតនៅលើភពអង្គារ

124032
  • ទីភ្នាក់ងារអវកាសអង្គការ NASA របស់សហរដ្ឋអាមេរិក មានគម្រោងបំពាក់កាមេរ៉ាដ៏ច្បាស់មួយ សម្រាប់យានរុករកភពអង្គារ Mars 2020 ដែលនឹងជួយក្នុងការផ្លាស់ទី ការប្រមូលគំរូស្លាកស្នាម និងការអង្កេតរបស់វា នៅលើភពអង្គារ ឬភពក្រហម ។

    យានរុករកភពអង្គារ Mars 2020 ត្រូវបានកំណត់ពេលវេលាបាញ់បង្ហោះនៅខែកក្កដា ឆ្នាំ ២០២០ ខាងមុខនេះ ដោយបាញ់ចេញពីរដ្ឋផ្លូរីដា ហើយវាត្រូវគេរំពឹងថា នឹងចុះទៅដល់តំបន់រណ្តៅ ចេហ្ស៊ីរ៉ូ (Jezero) របស់ភពអង្គារ នៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២១ ។
    ដោយឡែកកាមេរ៉ាដែលនឹងត្រូវដំឡើងនៅលើយាន Mars 2020 ខាងលើ មានឈ្មោះថា ម៉ាស់ខេម-ហ្សេត (Mastcam-Z) ហើយបើតាមអង្គការ NASA កាមេរ៉ានេះនឹងជាកាមេរ៉ាថតពណ៌ដំបូងគេនៅលើភពអង្គារ ដែលអាចហ្ស៊ូម (Zoom) និងបង្កើតជារូបភាព 3D បាននៅក្នុងទំហំយ៉ាងច្បាស់មិនធ្លាប់មានពីមុនមកឡើយ ៕

    ដោយ៖ បូណា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី