ក្រុម Le Fin យកឈ្នះក្រុម ZOG គ្រងតំណែងជើងឯកពានរង្វាន់ CamEd 2019 ចុងសប្ដាហ៍នេះ

6630

ក្រុមបាល់ទាត់ Le Fin យកឈ្នះ ZOG ក្នុងលទ្ធផល ២:១ នៅវគ្គផ្ដាច់ព្រ័ត្រ គ្រងតំណែងជើងឯកពានរង្វាន់បាល់ទាត CamEd រដូវកាលឆ្នាំ ២០១៩ កាលពីចុងសប្តាហ៍កន្លងទៅនេះ ។ ខណៈក្រុម Black Hawk Legend យកឈ្នះ Falcon FT ២:០ ទទួលបានចំណាត់ថ្នាក់លេខ ៣ ។

ប្រធានក្រុម Le Fin កីឡាករ អ៊ា ឆៃហ្វុង និងជាម្ចាស់ស្បែកជើងមាស បានឲ្យដឹងថា ឆ្នាំនេះការប្រកួតប្រជែង ហាក់មានភាពតាងតឹងជាងបណ្តាឆ្នាំកន្លងទៅ ដោយសារក្រុមមានការរីកចំរើនទាំងសមត្ថភាព បច្ចេកទេស ជាពិសេសនោះ គឺការសហការគ្នាជាក្រុមបានល្អ ។ ចំនុចមួយទៀតពានរង្វាន់នេះ គឺបានផ្តល់ឪកាសឱ្យកីឡាករ ជានិសិ្សតបានរឹតចំណងសាមគ្គីភាព មិត្តភាព និងសុខភាពផងដែរ ។ ប្រធានក្រុមរូបនេះបានឱ្យដឹងទៀតថា ការប្រកួតពាន CamEd នេះ ពិតមានសារៈសំខាន់យ៉ាងខ្លាំង ដែលអាចឲ្យនិស្សិតប្រចាំ សាលាបង្កើត ក្រុមចូលលេង ដើម្បីឲ្យមានការលេងជាក្រុម និងបញ្ចេញសមត្ថភាព ក្នុងនាមជាកីឡាករ ។

គួររំលឹកថា នាយកវិទ្យាស្ថាន CamEd លោក Casey Barnett ធ្លាប់បានថ្លែងថា ពានរង្វាន់នេះ ធ្វើឲ្យនិស្សិតទាំងអស់ចេះសាមគ្គីជាក្រុម ក្រៅពីរៀនជំនាញឯកទេសរៀងៗខ្លួន ដែលកំពុងសិក្សា ។ លោក សង្កត់ធ្ងន់ថា ពានរង្វាន់នេះដែរ ក្នុងគោលបំណងវាស់ស្ទង់ សមត្ថភាព និស្សិត របស់ខ្លួន តាមរយៈការលេងបាល់ទាត់ ដើម្បីស្វែងរកកីឡាករតំណាង វិទ្យាស្ថានត្រៀម ប្រកួត ប្រជែងកម្រិតឧត្តមសិក្សា ជាមួយស្ថាប័នអប់រំផ្សេងៗទៀតនាពេលខាងមុខនេះ ៕

ដោយ៖ តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី