សេចក្ដីជូនដំណឹង!! សូមប្រុងប្រយ័ត្នទាំងអស់គ្នា ភ្លៀងនឹងបន្តធ្លាក់រួមនឹងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី..

131320
  • ក្រសួងធនធានទឹក បានឱ្យដឹងថា ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១១ ខែមិថុនា ខាងមុខនេះ ស្ថានភាពទឹកភ្លៀងនឹងមានធ្លាក់ពីកម្រិតមធ្យមទៅបង្គួរ និងមានកន្លែងខ្លះអាចមានភ្លៀងធ្លាក់ខ្លាំងផងដែរ ។

    នៅថ្ងៃនេះក្រសួងធនធានទឹកតាមរយៈសេចក្ដីជូនដំណឹងរបស់ខ្លួនបានឱ្យដឹងទៀតថា ក្រៅពីមានភ្លៀងធ្លាក់ហើយនោះបាតុភូតផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់ នៅតែបន្តកើតមានឡើងដដែល ។ តាមរយៈសេចក្ដីជូនដំណឹងនេះក្រសួងស្នើឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតទាំងនេះ ។ ក្រសួងបញ្ជាក់ដែរថា បាតុភូតអែលនីណូ ឆ្នាំ ២០១៩ ដែលធ្វើឱ្យមានអាកាសធាតុក្ដៅនោះនៅមិនទាន់បញ្ចប់នៅឡើយ គ្រាន់តែថា បានថមថយឥទ្ធិពលខ្លះប៉ុណ្ណោះ ៕

    ដោយ៖ រ៉ាយូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី