
ក្លឹប Real Madrid បានរាយការណ៍ថាបានផ្តល់ឱ្យ Ronaldo ៣០ លានអឺរ៉ូក្នុងមួយរដូវកាលនេះប៉ុន្តែនៅតែតិចជាង Lionel Messi និង Neymar រកបាននៅក្លិបរបស់ពួកគេ ។ Neymar ត្រូវទទួលបានប្រាក់ ៣៦,៤ លានអឺរ៉ូ និង Messi ទទួលបានចំនួន ៤០ លានអឺរ៉ូក្នុងមួយរដូវកាល។
កិច្ចសន្យារបស់ Cristiano នឹងផុតកំណត់ក្នុងឆ្នាំ ២០២១ ហើយការចរចានាពេលបច្ចុប្បន្នត្រូវបានគេជឿជាក់ថានឹងធ្វើឱ្យលក្ខខណ្ឌនេះកាន់តែប្រសើរឡើង។
របាយការណ៍ក៏បានអះអាងផងដែរថាកីឡាករ Ronaldo ចង់ទទួលបានរង្វាន់សម្រាប់ពានរង្វាន់ផ្ទាល់ខ្លួន កំណត់ត្រា និង ការឈ្នះពាន Pichichi (កីឡាករស៊ុតបញ្ចូលទីច្រើនជាងគេ) នៅក្នុងក្របខ័ណ្ឌ La Liga ថែមទៀតផង ៕
ដោយ៖ Dara Hunii