
អ្នកប្រដាល់មកពីខេត្តកំពង់ឆ្នាំង ធន់ មករា ឬ តាញ់ មករា មួយរយៈពេលចុងក្រោយនេះគឺ សមត្ថភាពកើនឡើងខ្លាំងមែនទែន តាមរយៈការផ្ដួលដៃគូ និងឈ្នះពិន្ទុជា ហូរហែតាមសង្វៀនផ្សេងៗ។
កូនសិស្សលោក ធន់ សុភា ធ្វើឱ្យអ្នកនិយមតាមដានប្រដាល់ ចាប់អារម្មណ៍ជាខ្លាំងតាមរយៈ ការប្រកួតមិត្តភាពពីសង្វៀនមួយទៅសង្វៀនមួយ ទៀតភាគច្រើនគឺ យកឈ្នះកីឡាករថៃដោយផ្ដួលឱ្យសន្លប់។ ខណៈអ្នកប្រដាល់ខាងលើនេះ មានឈ្មោះក្នុងកម្មវិធី ខ្សែក្រវាត់មាសរបស់ PNN ផងនោះ រឹតតែធ្វើឱ្យរូបគេមានទឹកចិត្តហ្វឹកហាត់កាន់តែខ្លាំង ជាងមុនទៅទៀត។
កីឡាករវ័យរូបនេះ អាចចេញបានគ្រប់ស្នៀត គេឃើញ មករា ចូលចិត្តទាត់ភ្លៅ និងឆក់ទាត់លើបានល្ អចំណែកជង្គង់បោះក៏ គ្រោះថ្នាក់ និងមានប្រសិទ្ធភាពផងដែរ។ បើកណ្ដាប់ដៃ ក៏ឃើញចេញបានច្រើន ដែលពេលប្រកួតម្ដងៗ រីឯស្នៀតកែងមិនសូវជាប្រើប៉ុន្មានទេ ម្ចាស់មេដាយមាសជើងឯកថ្នាក់ជាតិរូបនេះ ចូលចិត្តវ៉ៃប្រយោល ជាជាងអោបឡាំ។
គួរបញ្ជាក់ដែរថា៖ តាញ់ មករា ជាអ្នកប្រដាល់មកពីសមាគមក្រសួងការពារជាតិជា កូនសិស្សលោកគ្រូ ធន់ សុភា និងលោកគ្រូតឹកឡៃ ។ ប្រកួតចុង ក្រោយរបស់គេផ្ដួលថៃឱ្យសន្លប់ក្នុងទឹកទី៣ នៅសង្វៀនបាយ័នស្ទឹងមានជ័យ កាលពីថ្ងៃសុក្ រសប្ដាហ៍មុន។ អ្នកប្រដាល់រូបនេះជា ម្ចាស់ពានរង្វាន់ TV5 ទម្ងន់ ៥៧គីឡូក្រាម ជាម្ចាស់មេដាយមាសជើងឯកថ្នាក់ជាតិឆ្នាំ២០១៨ ជាជើងឯករង ពានរង្វាន់ ISI និងជាម្ចាស់មេដាយសំរឹទ្ធិកីឡាជាតិលើកទី២ ផងដែរ។ ឥលូវនេះគេជាបេក្ខភាពប្រកួតជម្រុះដណ្ដើមខ្សែក្រវាត់មាស នៅ PNN ថែមទៀតផង៕
វីដេអូប្រកួតចុងក្រោយ៖
ដោយ៖ សុខះ