
តារាចម្រៀងដែលនិយមបទចម្រៀងពីដើមៗ យន់ សុភាព បានចូលរោងការតាំងពីពាក់កណ្តាលខែ ឧសភា ជាមួយនារីរូបស្រស់សោភាម្នាក់ តែយ៉ាងណាលោកទើបនឹង មកធ្វើពិធីកាត់ចំណងដៃកាលពីថ្ងៃទី០២ មិថុនា កន្លងទៅនេះ។
ក្រោយពីរៀបការបានប្រមាណជាងកន្លះខែលោក យន់ សុភាព បានរៀបចំពិធីកាត់ចំណងដៃជាថ្មីម្តងទៀតនៅ ភ្នំពេញដោយមានការចូលរួមពីសំណាក់តារាក្នុងសិល្បៈមួយចំនួនដូចជា ឈួន សុវណ្ណឆៃ ទៀង មុំសុធាវី និងលោក មុត ឧត្តម ជាដើម ។ ក្នុងនោះក៏មានការសរសើរថា ភរិយារបស់លោក យន់ សុភាព ពិតជាស្រស់ស្អាត និងស័ក្តិសមគ្នាណាស់ហើយក៏ជូនពរ ឱ្យគូស្នេហ៍មួយគូនេះស្រឡាញ់គ្នាជារៀងរហូត។
លោក យន់ សុភាព ជាតារាចម្រៀងដែលមានប្រជាប្រិយភាពគួរសមភាគច្រើនលោកនិយមច្រៀងបទពីសម័យដើម ហើយលោកជាតារាចម្រៀងដែលមានទីផ្សារខ្លាំងនៅ ក្រៅប្រទេស។ ក្រោយរៀបការ យន់ សុភាព នៅតែបន្តអាជីពចម្រៀងនេះដដែល ហើយភរិយារបស់លោក ក៏មិនមានចិត្តប្រចណ្ឌដែរ ៕
ដោយ៖ សុខះ