សហព័ន្ធបាល់ទាត់ តែងតាំងលោក ប្រាក់ សុវណ្ណរ៉ា ជាគ្រូជម្រើសជាតិជាផ្លូវការ

21060
  • លោក ប្រាក់ សុវណ្ណារ៉ា ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាផ្តល់ក្តីទុកចិត្ត តែងតាំងអោយដឹកនាំក្រុមជម្រើសជាតិកម្ពុជាជាលើកទី៤ នៅដើមឆ្នាំ២០១៨នេះ ដើម្បីជួយក្រុមគោព្រៃប្រកួតបង្រ្គប់កិច្ចវគ្គជម្រុះ AFC Asian Cup។

    Image result for លោក ប្រាក់ សុវណ្ណរ៉ា

    ចំពោះរយៈពេលដឹកនាំគ្រូកម្រិត Pro License រូបនេះ ពុំទាន់ដឹងនៅឡើយ ដោយគ្រាន់តែបង្ហើបថា នឹងផ្តើមជួយកម្ពុជា ប៉ះអាហ្វហ្គានីស្ថាន នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ខាងមុខ ។

    Related image

    ប្អូនប្រុសលោក ប្រាក់ វុទ្ធី ធ្លាប់ដឹកនាំក្រុមជម្រើសជាតិ៣លើកមកហើយ ដោយលើកដំបូងនៅឆ្នាំ២០០៨ គ្រាដែលកម្ពុជាឡើងវគ្គចែកពូល Suzuki Cup។ ការតែងតាំងលើកទី២ នៅឆ្នាំ២០១៣ និងលើកទី៣ ជាការដឹកនាំបណ្តោះអាសន្នកាលកម្ពុជាចាញ់ហ្សកដានី ១-០ នៅក្នុងដី។

    ដោយ៖ តារា

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី