
បើគិតមកដល់ពេលនេះ តារាសម្តែងរូបស្រស់ នៅ សូនីតា ពពោះជិតសម្រាលកូនទៅហើយ ។ អ្វីដែលកត់សម្គាល់ថ្មីៗនេះ គេបានឃើញនាងបង្ហាញរូបថតដ៏ស្រស់ស្អាតក្នុងឈុតរ៉ូបកូនក្រមុំពណ៌ស ដោយមានការលាន់មាត់ពីមហាជនថា ពពោះជិតគ្រប់ខែហើយទើប នៅ សូនីតា ស្លៀកឈុតកូនក្រមុំ ។
នៅប្រមាណតែជាងពីរខែទៀតប៉ុណ្ណោះ នៅ សូនីតា ត្រៀមនឹងសម្រាលកូនប្រុសដំបូងដែលជា តំណក់ឈាមរបស់លោក ទិត្យ ថាវរិទ្ធ ហើយ ប៉ុន្តែអ្វីដែលចាប់អារម្មណ៍ថ្មីៗនេះ តារាស្រីរូបនេះបានបង្អួតសម្រស់ក្នុងឈុតរ៉ូបកូនក្រមុំពណ៌ស ដែលមើលទៅពិតជាស្រស់ស្អាតប្លែកមែនទែន ។ មិត្តភក្តិជាច្រើនសុទ្ធតែសរសើរពីសម្រស់របស់ តារាសម្តែងរូបនេះ ស្ទើរគ្រប់គ្នា និង បាននិយាយថា តែងខ្លួនបែបនេះមើលសឹងមិនស្គាល់ ។
ទោះបីមិនបានរៀបការធំដុំក៏ពិតមែនតែ សូនីតា បានអះអាងថា នាងនិង លោក ទិត្យ ថាវរិទ្ធ ពិតជាបានរៀបចំទៅតាមប្រពៃណីខ្មែរ គ្រាន់តែជាលក្ខណៈតូចតាចប៉ុណ្ណោះ ។ ពេលនេះដែរនាងក៏ទទួលបានចំណងដៃកូនប្រុសដែលត្រៀម នឹងសម្រាលនៅក្នុងខែ សីហា ខាងមុខនេះ ហើយនាងក៏បានត្រៀមដាក់ឈ្មោះកូនយ៉ាងពីរោះដែរថា សង្រ្កាន្ត ៕
ដោយ៖ សុខះ