អីយ៉ា មកម្ដងទាំងពីរម៉ង!! ស្ងាត់ៗ ​យូ​ ​ឌីស្កូ​ ​​វិល​មក​ចាប់​អាជីព​សិល្បៈ​ជាថ្មី ​រួមជាមួយ​ដៃគូ​ចាស់កញ្ញា​ កែវ​ ​ពេជ្រ​ពិសី

16916

​ក្រោយពី​បានធូរស្រាល​ពី​ជំងឺ ​ពេលនេះ​តារាចម្រៀង​ ​យូ​ ​ឌីស្កូ​ ​បាន​វិល​មក​ចាប់​អាជីព​សិល្បៈ​សាជាថ្មីម្ដងទៀត​ ​ហើយ​អ្វី​ដែល​​កត់​សម្គាល់​ ការវិលត្រលប់របស់លោក គឺមក​ជាមួយការ​ចាប់ដៃ​គូ​ចាស់​គឺ​តារា​សម្តែងស្រី​ ​កែវ​ ​ពេជ្រ​ពិសី​ ​ដែល​បាន​ចាកចេញ​ពី​សិល្បៈ​ច្រើន​ឆ្នាំ​មក​ហើយ​ ​។​

អ្នកគាំទ្រ​ជាច្រើន​ បាន​សម្តែង​ការ​រីករាយ ​និង​ គាំទ្រ​នៅពេល​ឃើញ​លោក​ ​យូ​ ​ឌីស្កូ​ ​វិលមកមានសុភាពល្អ និង ពិសេសថែមទាំងបាន​បង្ហាញមុខ​រួម​ជាមួយ​តារា​សម្តែង​ស្ដែលរីបាន​បាត់មុខ​ពី​សិល្បៈ​រាប់​ឆ្នាំ​គឺកញ្ញា​ ​កែវ​ ​ពេជ្រ​ពិសី​។​ ​អ្នក​ទាំងពីរ​បាន​លេចមុខ​រួមគ្នា​នៅក្នុង​ការ​​ច្រៀង​នៅ​កម្មវិធី​ប្រគំ​តន្រ្តី​មួយ​នៅ​ទូរ​ទស្សន័​បាយ័ន​ កន្លងទៅនេះដែល​មហាជន​ជាច្រើនបាន​លើកឡើង​ថា​ អាយ​ដល​លេចមុខមក​វិញ​ហើយ​ ​។​

​គេ​ចាំ​បាន​ថា​៖ កាលពី​ជាង​ ​១០ឆ្នាំមុន​ ​លោក​ ​យូ​ ​ឌីស្កូ​ រួម​ជាមួយនឹង​ ​កែវ​ ​ពេជ្រ​ពិសី​ ​ពិតជា​លេចធ្លោ​ខ្លាំង​នៅក្នុង​បទចម្រៀង​ ​F4​ ​ដែល​រួម ​នឹង​ប្រុស​ស្អាត​បី​រូប​ទៀត​គឺ​លោក​ ​ស៊ុក​ ​សុភា​, ​សោ​ ​ពន្លឺ​ ​និង​ ​ព្រីង​ ​ចាន់​បុត្រ​ ​ប៉ុន្តែ​ពេលនេះ​ក្រុម​ប្រុស​ស្អាត​ទាំងបួន​ខ្លះ​ក៏បាន​រៀបការ ​និង ​បាន​ចាកចេញ​ទៅ​រស់នៅ​ក្រៅ​​ប្រទេស​។​ ​ដោយឡែក​តួ​ស្រី​ ​កែវ​ ​ពេជ្រ​ពិសី​ ​ទើប​លេចមុខ​ដំបូង​ជាមួយ​លោក​ ​យូ​ ​ឌីស្កូ​ ​ក្រោយ​បាត់មុខ​រាប់​ឆ្នាំ​ ​៕​ ​

ដោយ៖ សុខះ

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី