
ប្រិយមិត្តបានជ្រាបរួចមកហើយថា កាលពីយប់មិញនេះ នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក បានផ្ទុះការភ្ញាក់ផ្អើលមួយ ក្រោយពេលដែលគេប្រទះឃើញ តារាស្រីល្បីឈ្មោះ Tzuyu ជាសមាជិកក្រុមចម្រៀងកូរ៉េ Twice បានធ្វើដំណើរមកដល់ ប្រទេសកម្ពុជា ស្ថិតនៅក្នុងខេត្តសៀមរាប។
ទោះបីជានេះជាពេលសម្រាក ផ្ទាល់ខ្លួនរបស់នាង ជាមួយនិង គ្រួសារក៏ពិតមែន ប៉ុន្តែ Tzuyu បានអនុញ្ញាតិឲ្យក្រុមអ្នកគាំទ្រ ថតរូបជាមួយនាងយ៉ាងជិតស្និទ្ធ ម្នាក់ៗសុទ្ធតែនិយាយថា Tzuyu គឺពិតជារួសរាយខ្លាំងណាស់។ នាងថែមទាំងបានបង្ហាញអារម្មណ៍ រំភើបរីករាយយ៉ាងខ្លាំង នៅពេលដែលក្រុមអ្នកគាំទ្រ នៅកម្ពុជាជាច្រើន បានទទួលស្វាគមន៍នាងយ៉ាងកក់ក្ដៅបែបនេះ។
គួរបញ្ជាក់ផងដែរថា៖ មុននេះបន្តិច នៅក្នុងបណ្ដាញ អ៊ីនធើណែត ស្រាប់តែមានការបង្ហោះជាហូហែថា Tzuyu និងក្រុមគ្រួសារ មិនត្រឹមតែមកដើរលេងកំសាន្ត នៅក្នុងប្រទេសយើងប៉ុណ្ណោះទេ ពួកគេថែមទាំងបានរៀបចំ សម្ភារៈសិក្សាមួយចំនួន បរិច្ចាគជូនទៅដល់ សិស្សសាលាក្រីក្រមួយ នៅក្នុងខេត្តសៀមរាបផងដែរ ៕
ដោយ៖ សុខះ