
ខ្សែប្រយុទ្ធក្រុម Barcelona បានក្លាយជាតួអង្អសំខាន់ពេលប្រកួតទល់នឹងសាធារណរដ្ឋឆែកហើយកីឡាករ Luis Suarez បានរកគ្រាប់បាល់បើកឆាកឲអ៊ុយរូហ្គាយក្នុងការប្រកួតមិត្តភាពកាលពីថ្ងៃសុក្រនេះ ។
គ្រាប់បាល់ស៊ុតបញ្ចូលទីនេះបានធ្វើឱ្យកីឡាករ Suarez អាចរកគ្រាប់បាល់បាន ៥០ គ្រាប់សម្រាប់ក្រុមជម្រើសជាតិអ៊ុយរូហ្គាយហើយខ្សែប្រយុទ្ធរូបនេះមិនបានលាក់បាំងអារម្មណ៍របស់គេក្រោយពីការប្រកួតនោះឡើយ។
“ខ្ញុំមានមោទនភាពនិងសប្បាយរីករាយណាស់ដែលបានឈានទៅដល់ ៥០ គ្រាប់ជាមួយ នឹង អ៊ុយរូហ្គាយ !!!!! សូមអរគុណដល់មិត្តរួមក្រុមទាំងអស់របស់ខ្ញុំដែលចូលរួមគ្រប់ពេលទាំងអស់សូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការគាំទ្រ !!! មកលើអ៊ុយរូហ្គាយ ។ Suarez បានសរសេរនៅលើ Twitter
ដោយ៖ Dara Hunii