ក្លឹបយក្សអង់គ្លេសទាំង ៦ ដែលរកចំណូលបានច្រើនបំផុតពីការលក់សិទ្ធិផ្សាយផ្ទាល់ឱ្យទូរទស្សន៍

10072

ទូរទស្សន៍ជាប្រភពចំណូលដ៏ធំមួយស្ថិតក្នុងចំណោមប្រភពចំណូលដទៃៗទៀតសម្រាប់ក្លឹបក្នុងប្រទេសអង់គ្លេសក៏ដូចជាបណ្ដាក្លឹបផ្សេងទៀតក្នុងទ្វីបអឺរ៉ុប ។ ក្នុងរដូវកាលនេះដែរ ក្លឹបអង់គ្លេសដែលទទួលបានប្រាក់ចំណូលខ្ពស់ជាងគេពីទូរទស្សន៍គឺក្រុមហង្សក្រហម Liverpool ដែលរកបានជាង ៣១៨ លានដុល្លារ បន្ទាប់ពីក្លាយជាម្ចាស់ជើងឯកពានរង្វាន់ Champions League ខណះលេខ ២ បានទៅលើក្លឹប Tottenham Hotspur ដែលជាជើងឯករង ។

ខាងក្រោមនេះជាក្លឹបយក្សទាំង ៦ ក្នុងប្រទេសអង់គ្លេសដែលរកចំណូលបានច្រើនជាងគេពីការលក់សិទ្ធិផ្សាយផ្ទាល់ឱ្យទូរទស្សន៍៖

៦/ ក្លឹប Arsenal រកប្រាក់បានជាង ២២០ លានដុល្លារ

៥/ ក្លឹប Chelsea រកប្រាក់បានជាង ២៣៣ លានដុល្លារ

៤/ ក្លឹប Manchester United រកប្រាក់បានជាង ២៨៥ លានដុល្លារ

៣/ ក្លឹប Manchester City រកប្រាក់បានជាង ២៩៥ លានដុល្លារ

២/ ក្លឹប Tottenham Hotspur រកប្រាក់បានជាង ២៩៨ លានដុល្លារ

១/ ក្លឹប Liverpool រកប្រាក់បានជាង ៣១៨ លានដុល្លារ

ដោយ៖ តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី