ម៉ិចស៊ីកូ អះអាងថា ការគំរាមដំឡើងពន្ធរបស់អាមេរិក នឹងធ្វើឱ្យប្រទេសទំាងពីរខាតប្រាក់ជាង ១១៧ លានដុល្លាក្នុង១ខែៗ

20394
  • ការគំរាមដំឡើងពន្ធលើផលិតផលនាំចូលពីម៉ិចស៊ីកូ ពីសំណាក់លោក ដូណាល់ ត្រាំ នឹងបង្កផលប៉ះពាល់ដល់រដ្ឋទាំង ៥០ របស់សហរដ្ឋអាមេរិក ព្រមទាំងបំផ្លាញដល់វិស័យការងារដល់ប្រទេសទាំងពីរ នេះបើតាមការអះអាងរបស់រដ្ឋមន្ត្រីសេដ្ឋកិច្ចម៉ិចស៊ីកូ លោកស្រី ហ្គ្រេស៊ីឡា ម៉ាកេស ។

    កាលពីសប្ដាហ៍មុន ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសថា ទីក្រុងវ៉ាស៊ីនតោន នឹងដំឡើងពន្ធ ០៥ ភាគរយ លើផលិតផលទាំងអស់ដែលនាំចូលពីប្រទេស ម៉ិចស៊ីកូ ហើយនីតិវិធីនេះនឹងត្រូវចាប់ផ្ដើមអនុវត្តន៍នៅថ្ងៃទី ១០ ខែមិថុនា រហូតទាល់តែបញ្ហាអន្តោប្រវេសន៍រវាងប្រទេសទាំងពីរត្រូវបានដោះស្រាយបាន ។

    ដោយឡែកការលើកឡើងខាងលើរបស់លោកស្រី ម៉ាកេស បានកើតមានឡើងក្រោយរដ្ឋមន្ត្រីកសិកម្មម៉ិចស៊ីកូ លោក វិចទ័រ វីលឡាឡូបូស បានពន្យល់អំពីបញ្ហានេះថា គំរោងដំឡើងពន្ធនាំចូលរបស់លោក ត្រាំ នឹងបំផ្លាញដល់វិស័យកសិកម្មរវាងប្រទេសទាំងពីរ គិតជាទឹកប្រាក់ស្មើនឹងប្រមាណ ១១៧ លានដុល្លារក្នុងមួយខែៗជាក់ជាងមិនខាន ៕

    ដោយ៖ រ៉ាយូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី