Beckham ផ្ដល់កុងត្រា ៤ ឆ្នាំឱ្យ Suarez គ្រោងនាំយកទៅលេងឱ្យក្លឹបថ្មីរបស់ខ្លួនលើទឹកដីអាមេរិក

7851

វិរះបុរសរបស់ក្លឹបបីសាចក្រហម Manchester United និង អង់គ្លេស លោក David Beckham ត្រូវបានគេរាយការណ៍ថា មានបំណងផ្ដល់កុងត្រារយៈពេល ៤ ឆ្នាំដល់ខ្សែប្រយុទ្ធកណ្ដាលរបស់ក្លឹប FC Barcelona គឺកីឡាករ Luis Suarez ដើម្បីទៅលេងនៅក្លឹបថ្មីរបស់លោក គឺក្រុម Inter Miami ដែលប្រកបអាជីពនៅក្របខ័ណ្ឌ Major League Soccer ។

អតីតកីឡាកររបស់ក្លឹប Real Madrid និង Paris Saint-Germain លោក Beckham គឺជាម្ចាស់ក្លឹប Inter Milan ដែលទើបនឹងបង្កើតឡើងដែលគ្រោងចូលរួមប្រកួតប្រជែងជាផ្លូវការនៅក្នុងលីគកំពូលសហរដ្ឋអាមេរិក នារដូវកាល ២០២០ នេះ ។ បើតាមរបាយការណ៍បានឱ្យដឹងថា Beckham ចង់ផ្ដល់ឱ្យខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរ៉ាហ្គាយ Suarez នូវកុងត្រារយះពេល ៤ ឆ្នាំ ដើម្បីលេងឱ្យក្លឹប Inter Miami ហើយថែមទាំងសន្យាឱ្យគេធ្វើជាប្រធានក្រុមដើម្បីដឹកនាំក្រុមផងដែរ ។

ប៉ុន្តែបើយោងតាមប្រភព BeSoccer ឱ្យដឹងថា កីឡាករសញ្ជាតិអ៊ុយរុយហ្គាយវ័យ ៣២ ឆ្នាំរូបនេះបានបដិសេធសំណើនេះបាត់ទៅហើយ ដោយគេចង់បន្តលេងនៅក្របខ័ណ្ឌ La Liga ជាមួយក្រុម Barcelona និងលេងនៅក្របខ័ណ្ឌ Champions League ប៉ុន្មានឆ្នាំទៀតសិន ។ ខណះខ្សែបម្រើជើងចាស់ Daniele De Rossi ដែលទើបចាកចេញពីក្លឹប AS Roma ក្រោយចំណាយពេល ១៨ ឆ្នាំ ក៏ត្រូវបានទាក់ទងឱ្យទៅលេងនៅក្លឹប Miami របស់លោក Beckham ផងដែរ ៕

ដោយ៖ តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី