Ballon d’or រង់ចាំ!! Ronaldo ស៊ុត Hat-Trick ជួយឱ្យព័ទុយហ្គាល់ឡើងវគ្គផ្ដាច់ព្រ័ត្រ Nation League

12513
  • កីឡាករ Cristiano Ronaldo បានស៊ុត Hat-Trick (បញ្ចូលទីបាន 3 គ្រាប់ តែឯង) ឱ្យក្រុមជម្រើសជាតិព័រទុយហ្គាល់ ទម្លាក់ក្រុមជម្រើសជាតិស្វីស ក្នុងលទ្ធផល ៣ ទល់១1 ដើម្បីឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Nation League ។

    ខ្សែប្រយុទ្ធជើងចាស់ Cristiano Ronaldo បានស៊ុតឱ្យម្ចាស់ផ្ទះនាំមុខ ១ គ្រាប់មុន នៅនាទី ២៥ ប៉ុន្តែត្រូវបានកីឡាករ Rodríguez ស៊ុតតាមស្មើបានវិញនៅនាទីទី ៥៧ ដោយការទាត់បាល់ពិន័យ ១១ ម៉ែត្រ ។ ប៉ុន្តែទោះជាយ៉ាងណាក្ដីម្ចាស់ពានរង្វាន់ Ballon D’or ៥ សម័យកាលរូបនេះក៏បានថែម ២ គ្រាប់ទៀតនៅនាទី ៨៨ និង ៩០ ជួយឱ្យព័រទុយហ្គាល់ឈ្នះការប្រកួតនេះតែម្ដង ។

    សូមបញ្ជាក់ផងដែរថា ព័រទុយហ្គាល់ នឹងត្រូវរង់ចាំការឈ្នះរវាង អង់គ្លេស និង ហូឡង់ ថាតើក្រុមណាជួបពួកគេនៅវគ្គផ្ដាច់ព្រ័ត្រស្របពេលក្រុមទាំងពីរ និងត្រូវប៉ះគ្នានៅ ១ៈ៤៥ នាទីរាត្រីនេះ ។ ខណះវគ្គផ្ដាច់ព្រ័ត្រ Nation League នឹងត្រូវធ្វើឡើងនៅថ្ងៃអាទិត្យ នាទីក្រុង Porto ៕

    ទស្សនាវីដេអូ Highlight ទាំងអស់គ្នា៖

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី