ទោះធ្លាក់ទៅលីគទី២ វិញ ក៏ក្លឹប អគ្គីសនីកម្ពុជា មិនប្រើកីឡាករបរទេសដែរ

18766
  • ក្លិបបាល់ទាត់អគ្គិសនីកម្ពុជា នៅតែរក្សាជំហរដាក់យុវជនក្មេងៗអោយលេង ដោយមិនប្រើកីឡាករបរទេសឡើយ ទោះចាញ់រហូតដល់ធ្លាក់ទៅលីគទី២ក៏ពុំចោតជាបញ្ហាចម្បងឡើយ ។

    Image result for ក្លិបបាល់ទាត់អគ្គិសនីកម្ពុជា

    ឆន្ទៈដ៏មុតមាំរបស់ថ្នាក់ដឹកនាំក្លិប ត្រូវបានលោក ប្រាក់ វុទ្ធី គ្រូបង្គោលអះអាងថា លោកចង់ផ្តល់ឱកាស និង លើកកម្ពស់សមត្ថភាពកីឡាករក្មេងៗ ក្នុងស្រុក ។ ដូច្នេះហើយ អគ្គិសនី នឹងដាក់ពួកគេអោយលេង ដោយមិនខ្វល់ពីលទ្ធផលឡើយ។

    Image result for ក្លិបបាល់ទាត់អគ្គិសនីកម្ពុជា

    យ៉ាងណាក្តីគ្រូបង្គោលរូបនេះ នៅតែចិញ្ចឹមចិត្តចង់ឈ្នះពាន សម្តេច ដែលខ្លួនធ្វើបានលេខ៣ កាលពីឆ្នាំមុន តាមរយៈជ័យជម្នះបាល់ពេណាល់ទីទៅលើ បឹងកេត។

    Image result for ក្លិបបាល់ទាត់អគ្គិសនីកម្ពុជា

    អគ្គិសនីកម្ពុជា ឆ្លងកាត់៣ប្រកួតក្នុងលីគកំពូលកម្ពុជារដូវកាល២០១៨នេះ ពុំទាន់ស្គាល់ពាក្យថាឈ្នះឡើយ ពោលគឺចាញ់វិសាខា ៤-០ ចាញ់ណាហ្គា ៥-១ និងបន្តចាញ់ ព្រះខ័នរាជស្វាយរៀង ៥-១ ៕

    ដោយ៖ Dara Hunii

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី