ក្រុមអ្នកប្រណាំងម៉ូតូចំរុះជាតិសាសន៍ បានសសើរថា ព្រឹត្តិការណ៍ Khmer Rally Raid 2019 រៀបចំបានល្អ និងមានភាពទាក់ទាញខ្លាំង

10589

បន្ទាប់ពីចូលរួមប្រកួតប្រជែងជាមួយព្រឹត្តិការណ៍ Khmer Rally Raid ចំនួន ៣ ថ្ងៃ ដោយឆ្លងកាត់ខេត្តចំនួន ៣ រួមមាន ខេត្តកំពង់ធំ ព្រះវិហារ និងខេត្ត សៀមរាប ដែលមានរយៈចម្ងាយ ផ្លូវប្រណាំង ប្រមាណជាង ៦០០ គីឡូម៉ែត្រ កាត់តាមផ្លូវពោពេញដោយឧបសគ្គដូចជាភូមិដ្ឋាន ប្រាសាទសំបូរព្រៃគុហ៍ វាលស្រែចំការ តំបន់ព្រៃឡង់ ដែនជំរកសត្វព្រៃ និងតំបន់ឧទ្យានុរក្សដែលទើបតែបញ្ចប់ កាលពីចុងសប្តាហ៍កន្លងទៅនេះ ត្រូវបានអ្នកចូលរួមទាំងកីឡាករការិនីជាតិ និងអន្តរជាតិសុទ្ធសឹងតែ សម្តែងការកោតសសើរថា ការរៀបចំ គឺមានភាពទាក់ទាញខ្លាំង ហើយក្នុងចំណោមនោះ ក៍មានក្រុម Dara Motor Cycles អ្នកប្រណាំងម៉ូតូចំរុះជាតិសាសន៍ផងដែរ ។

ក្រុម Dara Motor Cycles ដឹកនាំដោយ លោក គួន ផានតារា ដែលមានសមាជិកចូល រួមប្រកួតប្រមាណជា ៥ នាក់ ក្នុងព្រឹត្តិការណ៍ប្រកួតកម្រិតអន្តរជាតិនេះ បានលើកឡើងថា Khmer Rally Raid ២០១៩ ដែលរៀបចំដោយក្រុមហ៊ុន Kara សហការដោយក្រសួងបរិស្ថាន ក្រោមការឧបត្ថម្ភ ពីក្រុមហ៊ុន Total គឺមានភាពទាក់ទាញខ្លាំង ដោយមានអ្នកប្រណាំងជាតិ និងអន្តរជាតិចូលរួម ច្រើន បង្កើតបាននូវការប្រកួតប្រជែងខ្ពស់ ។

សូមបញ្ជាក់ថា ព្រឹត្តការណ៍ប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គ Khmer Rally Raid 2019 បានចាប់ផ្តើមកាលពីថ្ងៃទី ១៧ ដល់ទី ២០ ខែឧសភា ឆ្នាំ ២០១៩ ឆ្លងកាត់ខេត្តចំនួន ៣ រួមមាន ខេត្តកំពង់ធំ ខេត្ត ព្រះវិហារ និងខេត្តសៀមរាប លើចំងាយផ្លូវសរុបប្រមាណជាង ៦២៤ គីឡូម៉ែត្រ ដោយមានក្រុមម៉ូតូ ប្រណាំងចំនួន ២០ គ្រឿង ក្រុមរថយន្ត ចំនួន ២៨ គ្រឿង និង រថយន្ត Service ចំនួន ១៥ គ្រឿង ដោយមានអ្នកប្រណាំងមកពីអន្តរជាតិចូលរួមចំនួន ៨ ប្រទេស ក្នុងនោះមាន កម្ពុជា ថៃ អូស្ត្រាលី នូវែលសេឡង់ វែល ស្គត់លែន បារាំង និង ហូរឡង់ ៕

ដោយ៖ តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី