ស្អាតណាស់!! Rihanna វ៉ាដាច់គេក្លាយជាតារាចម្រៀងស្រីមានបំផុតលើលោក មានលុយជាង ៦០០ លានដុល្លារ

10256

ក្នុងវ័យទើបតែ ៣១ ឆ្នាំតារាចម្រៀង Rihanna បានក្លាយជាតារាចម្រៀងស្រីមានជាងគេក្នុងលោក ។ នេះបើតាមការចេញផ្សាយរបស់ទស្សនាវដ្ដី Forbes ដោយបានប៉ាន់ស្មានថា តារាស្រីរូបនេះមានទ្រព្យសម្បត្តិប្រមាណ ៦០០ លានដុល្លារឯណោះ ។

នេះបានធ្វើឱ្យ Rihanna បានវ៉ាដាច់តារាចម្រៀងស្រីដទៃទៀតរួមមាន Madonna (មាន ៥៧០ លានដុល្លារ), Celine Dion (មាន ៤៥០ លានដុល្លារ) និងនាង Beyonce ( មានទ្រព្យ ៤០០ លានដុល្លារ) ។ ទ្រព្យសម្បត្តិរបស់ម្ចាស់បទ “Diamond” រូបនេះមិនមែនបានមកតែពីរការលក់ចម្រៀង និង ប្រគំតន្ត្រីទេសចរណ៍នោះទេ ប៉ុន្តែក៏បានមកពីជំនួញសំលៀកបំពាក់ និង ការចាប់ដៃគូជាមួយម៉ាកទំនិញដ៏ធំរបស់បារាំង LVMH ផងដែរ ។

ចាប់ដៃគូជាមួយ LVMH ពួកគេបង្កើតបាននូវគ្រឿងសម្អាង Fenty Beauty ដែលបានចាប់ផ្ដើមកាលពីខែកញ្ញា ឆ្នាំ ២០១៧ ដែលទទួលបានជោគជ័យនឹងស្មានមិនដល់ ពោលលក់ត្រឹមប៉ុន្មានសប្ដាហ៍ដំបូងអាចរកបាន ១០០ លានដុល្លារឯណោះ ។ ដំណើរការបានត្រឹម ១៥ ខែគ្រឿងសម្អាង Fenty Beauty អាចរកចំណូលបានដល់ ៥៧០ លានដុល្លារឯណោះ ៕

ដោយ៖ នីតា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី