ក្នុងឆ្នាំ ២០២០ នេះ ប្រទេសឥណ្ឌា នឹងមានភ្នំសម្រាមខ្ពស់បំផុតនៅក្នុងពិភពលោក

96984
  • គំនរសំរាមខ្ពស់បំផុតក្នុងទីក្រុង New Delhi ប្រទេសឥណ្ឌា កំពុងបន្ដកើនឡើងជាបន្ដបន្ទាប់ហើយត្រូវបានគេប៉ាន់ស្មានថាអាចនឹងខ្ពស់ជាងប្រាសាទ Taj Mahal ក្នុងឆ្នាំ ២០២០ ។

    គំនរសំរាម Ghazipur

    ទីលានចាក់សំរាមនេះត្រូវបានគេឱ្យឈ្មោះថា Ghazipur ដែលមានទំហំធំជាងតារាងបាល់ទាត់ចំនួន ៤០ ហើយកំពុងកើនឡើងកម្ពស់សំរាមជិត ១០ ម៉ែត្រជារៀងរាល់ឆ្នាំ ។ យោងតាមអ្នកគ្រប់គ្រងទីលានចាក់សំរាមនេះឱ្យដឹងថា គំនរសំរាម Ghazipur មានកម្ពស់ ៦៥ ម៉ែត្រ ហើយនឹងអាចកើនខ្ពស់ជាង Taj Mahal ដែលមាន កម្ពស់ ៧៣ ម៉ែត្រនៅឆ្នាំក្រោយ ។ គំនរសំរាម Ghazipur ត្រូវបានបើកកាលពីឆ្នាំ ១៩៨៤ ហើយបានឈានដល់ចំនួនកំណត់កាលពីឆ្នាំ ២០០២ ប៉ុន្តែសំរាមប្រមាណជា ២ ពាន់តោនត្រូវបានដឹកទៅចាក់នៅទីនោះរៀងរាល់ថ្ងៃ ដោយសារតែអាជ្ញាធរមិនមានជម្រើសផ្សេងសម្រាប់ដោះស្រាយ ។

    ប្រាសាទ Taj Mahal

    សូមឱ្យដឹងផងដែរថា តុលាការកំពូលរបស់ប្រទេសឥណ្ឌា បានព្រមានកាលពីឆ្នាំមុនថា ភ្លើងសញ្ញាពណ៌ក្រហមព្រមានឱ្យប្រុងប្រយ័ត្ននឹងត្រូវដាក់នៅលើគំនរសំរាមក្នុងពេលឆាប់ៗដើម្បីផ្ដល់ដំណឹងដល់យន្តហោះដែលឆ្លងកាត់ទីនោះ ៕

    ដោយ៖ រ៉ាយូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី