​អីយ៉ា!! តារាកំប្លែង នាយ​ក្រូច​ ​ទើប​តែឡើង​ស៊េរី​រថយន្ត​ទំនើប​មើលទៅ កប់ណាស់

15991

​​តារា​កំប្លែង​ ​នាយ ​ក្រូច​ ​ថ្មីៗនេះបាន​បង្ហាញ​សមាជិក​ថ្មី​ដែល​ជារ​ថ​យន្ត​ទំនើប​ម៉ាក​ ​Lexus​ ​ES​ ​៣៥០​ ​ពណ៌​ ​ខ្មៅស្រិល ​ដោយ​បញ្ជាក់​ថាស​មា​ជិ​ក​ថ្មី​ ហេង​ហេង​ ​។​ ​ក្នុង​នោះ​ក៏​មាន ការ​សរសើរ​ពីសំណាក់​អ្នកគាំទ្រ​ពី​​ការ​ខិតខំ​ប្រឹងប្រែង​របស់​នាយ ​ផង​ដែរ​ ​។

​ប៉ុន្មាន​ម៉ោង​មុន​នេះ​ ​នាយ​ក្រូច​ ​បាន​បង្ហាញ​រូបថត​រថយន្ត​ថ្មី​របស់លោក​ ជាច្រើន​សន្លឹក​ដែល​បញ្ជាក់​ថា​ ​លោក​ទើប​នឹង​ទិញ​រថយន្ត​មួយ​នេះ​ ​។​ ​ក្នុង​នោះ​ក៏​មានការ​អបអរសាទរ​ ពីសំណាក់​អ្នកគាំទ្រ​ផង​ដែរ​ ​​តែ​មិនទាន់​បាន​​ប៉ុន្មាន​ផង នាយ​ក៏​លុប​រូបថត​រថយន្ត​ថ្មី​ដែល​នាយ​ទើប​បង្ហោះ​នោះ​ភ្លាម​ៗ​ដែរ​ ​។​ ​យ៉ាងណា​ក៏​នៅតែ​មានការ​លើក​សរសើរ​ពី​ ការ​ខិតខំ​ប្រឹងប្រែង​តាំងពី​ចំណុច​សូន្យ​រហូតមកដល់​ពេលនេះ​ ​របស់​ ​នាយ ​ក្រូច​ ​ជាពិសេស​ក្រុម​គ្រួសារ​របស់​នាយ​ដែល​មាន​ដូចជា​ ​នាង​អ៊ី​ត​ ​និង​ ​នាយ​ចឺម​ ​ជាដើម​។​

​ក្រៅពី​តារា​កំប្លែង​ ​នាយ​ ក្រូច​ ​ក៏​ជាតា​រា​ចម្រៀង​នៅក្នុង​ផលិត​កម្ម​ សាន់​ដេ ​ផង​ដែរ​​ហើយ​នាយ​ ​ក៏បាន​ចូលរួម​សម្តែង​រឿង​ជាច្រើន​ទៀតផង​ ​។​ ​ក្រៅពី​នេះ​ ​នាយ​ក្រូច​ ​ក៏​មាន​មុខរបរ ក្នុងដៃជាច្រើនដូចជា វង់​តន្រ្តី​ផ្ទាល់ខ្លួន​និង​ ​មាន​លក់​​ដី​ឡូ​តិ៍​ទៀតផង​ ​៕​

ដោយ៖​ សុខះ

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី