
ពេលនេះ Neymar កំពុងស្ថិតនៅប្រទេសប្រេស៊ីលនៅឡើយ ដើម្បីសម្រាកព្យាបាលរបួសជង្គង់កាលពីពេលកន្លែងទៅ ហើយមានអ្នកទៅសួរសុខទុក្ខជាហូរហែរ ដោយថ្មីៗនេះ តារាបាល់ទាត់ខ្សែបម្រើរបស់ក្លឹប Flamengo គឺកីឡាករ Vinicius Junior ក៏បានទៅសួរសុខទុក្ខគេដែរ។
កីឡាករវ័យ ១៧ ឆ្នាំរូបនេះដែលនឹងត្រូវចូលរួមជាមួយក្លឹង Real Madrid ពេលគ្រប់អាយុ ១៨ ឆ្នាំ បានទៅសួរសុខទុក្ខ Neymar នៅភូមិគ្រឹះរបស់គេដែលស្ថិតនៅ Mangaratiba ជាយក្រុង Rio de Janeiro។ កីឡាករទាំងពីរបានថតរូបសែលហ្វ៊ីជាមួយគ្នាបង្ហោះនៅលើគណនីទំនាក់ទំនងសង្គមរបស់ពួកគេផងដែរ ៕
ដោយ៖ Dara Hunii