មិនធម្មតា!! ក្រុមហ៊ុន BMW បានចេញម៉ូដែលថ្មី M8 ប្រភេទទ្វារ២ និងបើកដំបូលថ្មីតម្លៃ ១០ម៉ឺនដុល្លារជាង

12218
  • បន្ទាប់​ពី​រង់ចាំ​អស់​រយៈពេល​ជា​យូរ នៅ​ទីបំផុត​ក្រុមហ៊ុន BMW បាន​បញ្ចេញ​រថយន្ត​ម៉ូដែល M8 ប្រភេទ​ទ្វារ ២ (Coupe) និង បើកដំបូល (Convertible) ព្រមទាំង M8 Coupe Competition និង M8 Convertible Competition ទៀតផង ។

    M8 Coupeនិង M8 Convertible បានប្រើម៉ាស៊ីនសាំងចំណុះ ៤,៤ លីត្រ Twin-turbocharged ទំហំ ៨ ស៊ីឡាំង បង្កើតកម្លាំងបាន ៥៩២ សេះ ខណៈ M8 Coupe Competition និង M8 Convertible Competition មានកម្លាំងរហូតដល់ទៅ ៦១៧ សេះ។

    គ្រប់ម៉ូដែល M8 ទាំងអស់សុទ្ធតែបំពាក់ប្រព័ន្ធបើកបរប៉ុង ២ កម្រិតខ្ពស់ Advanced xDrive AWD ប្រអប់លេខ​អូតូ ៨ វគ្គ។ M8 Coupe អាច​ជាន់​ពី​កុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប្រើពេល ៣,៣ វិនាទី និង M8 Convertible ប្រើពេល ៣,៤ វិនាទី ។ ចំណែកឯ​ប្រភេទ Competition វិញ M8 Coupe ប្រើពេល ៣,២ វិនាទី ខណៈ M8 Convertible ប្រើពេល ៣,៣ វិនាទី ។

    M8 គ្រប់ម៉ូដែល បានបំពាក់លក្ខណៈពិសេសមកស្តង់ដារ ដូចជា Head-Up Display , កញ្ចប់​មុខងារ​ជំនួយ​ការបើកបរ , កញ្ចប់​មុខងារ​ជំនួយ​ការចូលចត និង កុងទ័រ BMW Live Cockpit Professional ជាដើម ។

    BMW M8 Coupe នឹង​មាន​តម្លៃ​ចាប់​ពី ១៣៣ ០០០ ដុល្លារ​នៅ​លើ​ទីផ្សារ​អាមេរិក ខណៈ M8 Competition មានតម្លៃ ១៤២ ៥០០ ដុល្លារ ។ ជាមួយ​គ្នា​នេះ M8 Coupe Competition និង M8 Convertible Competition មានតម្លៃ ១៤៦ ០០០ ដុល្លារ និង ១៥៥ ៥០០ ដុល្លារ ៕

    ដោយ៖ សុខះ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី