
ច្បាប់របស់ប្រទេសកូរ៉េតម្រូវឱ្យបុរសអាយុពី ១៨ ទៅ ៣៥ ឆ្នាំត្រូវចំណាយពេលពីរឆ្នាំក្នុងការបំពេញកាតព្វកិច្ចយោធាជាកាតព្វកិច្ច។ មានតែបុរសដែលទទួលរងនូវពិការភាពផ្នែករាងកាយ ឬ អសមត្ថភាពផ្លូវចិត្ត តែប៉ុណ្ណោះដែលអាចត្រូវបានលើកលែង។
មានវិធីតែមួយគត់សម្រាប់ Son ដែលអាចត្រូវបានដកចេញពីកាតកិច្ចយោធាបានគឺ គាត់ត្រូវឈ្នះមេដាយមាសនៅក្នុងកីឡាអូឡាំពិកឫអាស៊ីហ្គេម។ ក្នុងករណីនេះ Son ត្រូវបានតម្រូវឱ្យចូលហ្វឹកហាត់យោធាពីរបីថ្ងៃជារៀងរាល់ឆ្នាំតែប៉ុណ្ណោះ ។ កូរ៉េខាងត្បូងនឹងត្រូវប្រកួតប្រជែងនៅអាស៊ីហ្គេមនៅឆ្នាំនេះបើសិនជា Son សម្រេចចិត្តចូលរួមក្នុងការប្រកួតនេះគាត់នឹងត្រូវខកខានការប្រកួតដំបូងនៃរដូវកាលក្របខ័ណ្ឌ Premier League ២០១៨/២០១៩ ។
ដោយវិធីនេះកូរ៉េខាងត្បូងក៏បានអនុញ្ញាតរួចមកដោយឱ្យកីឡាកររបស់ខ្លួនដែលបានចូលរួមក្នុងការប្រកួតជម្រុះក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ ២០០២ ដើម្បីរំលងកាតកិច្ចយោធានេះ ។ ក្រុមរបស់ពួកគេបានទទួលជោគជ័យយ៉ាងធំធេងនៅក្នុងការប្រកួតប្រជែងនោះដោយបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៤ ។ ទោះបីជាយ៉ាងណាក៏ដោយក្រុមការងារត្រូវបានផ្តល់ឱ្យដោយការលើកលែងពីកាតកិច្ចយោធាដោយបានឈ្នះទៅក្រុមខ្លាំងៗដូចជា ព័រទុយហ្គាល់ ប៉ូឡូញ និង សហរដ្ឋអាមេរិក នៅក្នុងឆ្នាំនោះ ។
ប្រហែលជាប្រសិនបើក្រុមកូរ៉េខាងត្បូងទទួលបានភាពអស្ចារ្យដូចគ្នានៅឯការប្រកួត World Cup ប្រទេសរុស្ស៊ីក្នុងឆ្នាំនេះនោះ Son និង មិត្តរួមការងារផ្សេងទៀតរបស់គាត់ក៏នឹងត្រូវបានលើកលែងពីការបម្រើយោធាផងដែរ។ ពេលនេះកូរ៉េខាងត្បូងក៏កំពុងស្ថិតនៅក្នុងពូលដ៏ស្វិតស្វាញផងដែរគឺស្ថិតនៅជាមួយប្រទេស ស៊ុយអ៊ែត ម៉ិកស៊ិក និង អាល្លឺម៉ង់ ៕
ដោយ៖ Dara Hunii