ប្រាក់ សុវណ្ណារ៉ា និងកោះ​ហៅ ​ ចាន់ វឌ្ឍនាកា ប្រាក់ មុន្នីឧត្ដម កែវ សុខផេង និង ធារី ចន្ថាប៊ីន ពេលប៉ះ អាហ្គានីស្ថាន

23428

គ្រូបង្គោលជម្រើសជាតិកម្ពុជាបាននិយាយថា «ខ្ញុំគិតថានេះជាការប្រកួតសំខាន់ទោះជាការប្រកួតបង្គ្រប់កិច្ច ។ វាជាកម្រិតអាស៊ី…បើសិនជាយើងចាញ់ អាហ្វហ្គានីស្ថាន ៤ – ០ ឬ ៥ -០ សួរថាខ្មាសគេអត់? ពិតណាស់ គឺខ្មាសគេ។

Related image

ដូច្នេះត្រូវតែធ្វើលិខិតកោះហៅកីឡាករទាំង ៤ រូបមកជួយក្រុម ដូចជា ចាន់ វឌ្ឍនាកា ប្រាក់ មុន្នីឧត្ដម កែវ សុខផេង និង ធារី ចន្ថាប៊ីន ដែលលេងនៅ ម៉ាឡេស៊ី មកជួយក្រុម។ តែត្រូវចាំមើលពួកគេរបួស ឬ អត់ ហើយនៅលេងបានល្អនៅក្លិបគេទេ។» នេះជាសម្ដីគ្រូបង្វឹក ប្រាក់ សុវណ្ណារ៉ា ដែលទទួលភារកិច្ច ដឹកនាំជម្រើសជាតិបណ្ដោះអាសន្ន នៅវគ្គជម្រុះ AFC Asian 2019 នៅថ្ងៃទី ២៧ មីនា នាប្រកួតចុងក្រោយ។

 

ការប្រកួតចុងក្រោយនេះ នឹងធ្វើនៅ កីឡាដ្ឋាន Pamir Stadium នៃ ក្រុង Dushanbe ប្រទេស តាហ្សីគីស្ថាន ព្រោះ អាហ្គានីស្ថាន មិនទាន់មានសុវត្ថិភាពគ្រប់គ្រាន់ក្នុងការទទួលធ្វើជាម្ចាស់ផ្ទះ។

Image result for chan vathanaka at pahang FA
គ្រូបង្វឹកវ័យ ៤៥ ឆ្នាំបន្ថែមថា ទន្ទឹមនឹងការកោះហៅកីឡាករសំខាន់ៗ ក្នុងបញ្ជីលោកនឹងចុចឈ្មោះកីឡាករវ័យក្មេងមួយចំនួនទៀតដើម្បីផ្ដល់បទពិសោធន៍ដល់រូបគេ។ យ៉ាងណាក្ដី លោកមិនទាន់បង្ហើបអំពីឈ្មោះកីឡាករស្រកក្រោយដែលស្នងតំណែងជម្រើសជាតិនាថ្ងៃមុខដែលត្រូវកោះហៅដែរ ជាពិសេស ចូលរួម AFF Suzuki Cup 2018 ចុងឆ្នាំនេះ។

Image result for កែវ សុខផេង PKNP
លោក ប្រាក់ សុវណ្ណារ៉ា ចូលកាន់តំណែងបណ្ដោះអាសន្ន ជំនួសលោក Leonardo បានពីរប្រកួតហើយ ពោលសាកជើងទល់នឹង មីយ៉ាន់ម៉ា និង ចាញ់ ហ្សកដានី ១-០ នៅវគ្គជម្រុះខាងលើ។

Image result for ធារី ចន្ថាប៊ីន

កម្ពុជាស្ថិតនៅពូល C ជាមួយ ហ្សកដានី វៀតណាម និង អាហ្វហ្គានីស្ថាន។ ក្រុមលេខ១កំពូលតារាង ហ្សកដានី (១១ពិន្ទុ) លេខ២ វៀតណាម (៩ពិន្ទុ) លេខ៣កម្ពុជា (៣ ពិន្ទុ) និង លេខ៤ អាហ្វហ្គានីស្ថាន (៣ ពិន្ទុ)។ កម្ពុជាអស់ឱកាសទៅវគ្គបន្តនៃពាន AFC Asian Cup 2019 ហើយ ។

ដោយ៖ តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី