
ពានរង្វាន់ទើបនឹងបង្កើតថ្មីប្រចាំទ្វីបអឺរ៉ុប UEFA Nations League បន្ទាប់ពីឆ្លងកាត់ការប្រកួតជាង ១ ឆ្នាំកន្លងមកនេះ ទីបំផុតរកឃើញក្រុម ២ ឡើងជួបគ្នាក្នុងវគ្គផ្ដាច់ព្រ័ត្រហើយ ។
បន្ទាប់ពីក្រុមជម្រើសជាតិព័ទុយហ្គាល់ ទម្លាក់ក្រុមជម្រើសជាតិស្វីស ក្នុងលទ្ធផល ៣-១ នៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលក្នុងជំនួបនោះកំពូលខ្សែប្រយុទ្ធជើងចាស់ Cristiano Ronaldo ស៊ុតបាន ៣ គ្រាប់ម្នាក់ឯង ។ ខណះកាលពីយប់មិញនេះក៏បានរកឃើញមួយក្រុមទៀតហើយដែលត្រូវឡើងមកកាន់វគ្គផ្ដាច់ព្រ័ត្រ ក្រោយពីក្រុមជម្រើសជាតិហូឡង់ បានទម្លាក់ក្រុមជម្រើសជាតិអង់គ្លេស ក្នុងលទ្ធផល ៣-១ ផងដែរ ។
សូមបញ្ជាក់ផងដែរថា វគ្គផ្ដាច់ព្រ័ត្រ UEFA Nations League នឹងត្រូវធ្វើឡើងនាវេលាម៉ោង ១ៈ៤៥ នាទីថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០១៩ នេះដែលរៀបចំឡើងក្នុងកីឡដ្ឋាន Estádio do Dragão លើទឹកដីប្រទេសព័ទុយហ្គាល់ ខណះ ព័ទុយហ្គាល់ នឹងត្រូវប៉ះជាមួយ ហូឡង់ ដើម្បីស្វែងរកម្ចាស់ជើងឯកពានរង្វាន់នេះជាលើកដំបូង ៕
ដោយ៖ តារា