KTM ចាប់ដៃជាមួយក្រុមហ៊ុនឥណ្ឌា គ្រោងផលិតម៉ូតូអគ្គីសនីដំបូងបំផុតរបស់ខ្លួន

45517
  • កាលពីពេលថ្មីៗនេះក្រុមហ៊ុនឥណ្ឌា Bajaj Auto EV បានសហការចាប់ដៃគ្នាជាមួយនឹងក្រុមហ៊ុន KTM លើគម្រោងផលិតឱ្យបានយានយន្តអគ្គិសនីផ្ដល់កម្លាំង ៤៨ សេះ ដែលគេដឹងថា ជាគម្រោងផលិតម៉ូតូអាគុយ ឬ ម៉ូតូអគ្គិសនីសម្រាប់ចេញលក់លើទីផ្សារឱ្យបានក្នុងឆ្នាំ ២០២២ ខាងមុខនេះ ។

    រូបគំរូម៉ូតូអគ្គីសនី Bajaj និង KTM

    អ្នកគ្រប់គ្រងជាន់ខ្ពស់របស់ក្រុមហ៊ុន Bajaj Auto បានឱ្យដឹងថា ក្រុមហ៊ុនបានចុះបញ្ជីលើកិច្ចព្រមព្រៀងផលិតយានយន្តអគ្គិសនីរួចរាល់ហើយ ដូចនេះទាំង Bajaj និង KTM នឹងចូលរួមក្នុងសហគ្រាសផលិតម៉ូតូនាពេលអនាគត កង់ ២ ដែលផ្តល់កម្លាំងចន្លោះប្រមាណជា ៣ ទៅ ១០ គីឡូវ៉ាត់ ។

    Motor Croos

    យោងតាមរបាយការណ៍បានបញ្ជាក់ថា ក្រុមហ៊ុន Bajaj បានជំនាញខ្ពស់ក្នុងការផលិតយានអគ្គិសនីដាក់ឱ្យដំណើរការសឹងពេញប្រទេសនៅឥណ្ឌារួចហើយ ដូច្នេះការចាប់ដៃជាមួយ KTM នឹងធ្វើឱ្យកាន់តែមានការរីកចម្រើន ។ យ៉ាងណាមិញមកពីក្រុមហ៊ុន Bajaj ក៏ទទួលបានបទពិសោធន៍ច្រើនពី KTM វិញផងដែរ លើការផលិតម៉ូតូ Cross ដែលជាម៉ូឌែលជោគជ័យមួយខ្លាំងលើទីផ្សារ ។ ដោយឡែកចំពោះលក្ខណៈសម្បត្តិផ្សេងៗនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ៕

    ដោយ៖ បូណា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី