មិនមែនចេះតែស្រួលទេ!!​ តារាស្រីហុងកុងនាង Linda ប្រាប់ពីផលវិបាកដែលយកប្ដីបរទេស

16583

ចាប់តាំងពីរៀបការរួចមកនាង Linda Chung និងស្វាមីលោក Jeremy Leung បានកសាងគ្រួសារនិងរស់នៅក្នុងទីក្រុង Vancover ប្រទេសកាណាដា ហើយនាងឡើងចុះហុងកុងនៅពេលដែលមានការចាំបាច់តែប៉ុណ្ណោះ ។ កាលពីពេលថ្មីៗនេះនាង Linda បានលើកឡើងពីជីវិតក្រោយពីរៀបការដែលអ្នកគាំទ្រតែងតែចង់ដឹងចង់ឮនៅពេលកន្លងមក ។ នាងបានឱ្យដឹងថា នាងជួបការលំបាកយ៉ាងខ្លាំងនៅពេលដែលត្រូវរស់នៅស្រុកគេ ហើយធ្វើខ្លួនជាស្ត្រីមេផ្ទះល្អម្នាក់ ។

នាងបាននិយាយថា៖ ” ចាប់តាំងពីក្លាយជាភរិយា និង ជាម្តាយមក ខ្ញុំតែងតែផ្តល់អាទិភាពដំបូងគេលើគ្រួសារ ។ មនុស្សជាច្រើនតែងតែប្រាប់ខ្ញុំថា គួរតែខ្ញុំទុកខ្លួនឯងជាអតិភាពដំបូងគេ តែខ្ញុំនៅតែគិតថាគ្រួសារគឺសំខាន់បំផុត ។ ខ្ញុំ និង គ្រួសារទាំងមូលតែងតែមានពេលវេលានៅជាមួយគ្នា ហើយជីវិតខ្ញុំពិតជាស្រស់បំព្រងយ៉ាងខ្លាំង ” ។

ចំពោះគម្រោងថ្ងៃអនាគតវិញ នាង Linda បានបញ្ជាក់ដែរថា៖ ” ខ្ញុំពិតជារីករាយយ៉ាងខ្លាំងដែលគ្រួសារខ្ញុំតែងតែលើកទឹកចិត្តជំរុញខ្ញុំឱ្យខ្ញុំធ្វើអ្វីដែលខ្ញុំចង់ធ្វើ ។ បច្ចុប្បន្នខ្ញុំកំពុងមានគម្រោងធ្វើបទភ្លេង តែវានៅស្ថិតក្នុងដំណាក់ដំបូងប៉ុណ្ណោះ ហើយខ្ញុំសង្ឃឹមថាវានឹងអាចទទួលជោគជ័យ ។ ខ្ញុំនឹងខំប្រឹងឱ្យអស់លទ្ធភាពរួចហើយ ទើបខ្ញុំដឹងថាខ្ញុំនឹងត្រូវធ្វើអ្វីបន្តៗទៀត ” ។ គួរបញ្ជាក់ផងដែរថា នាង Linda និង ស្វាមី បានរៀបការជាមួយគ្នានាឆ្នាំ ២០១៥ ហើយបច្ចុប្បន្នអ្នកទាំងពីរមានកូន ២ នាក់ ជាចំណងដៃនៃជីវិតអាពាហ៍ពិពាហ៍ ៕

ដោយ៖ នីតា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី