EA Sport អនុញ្ញាតឲ Davide Astori បន្តមានវត្តមាននៅ FIFA 18

5890
  • កីឡាករវ័យ ៣១  Davide Astori ឆ្នាំរូបនេះត្រូវបានគេរកឃើញស្លាប់នៅក្នុងបន្ទប់សណ្ឋាគាររបស់គាត់ត្រឹមតែប៉ុន្មានម៉ោងមុនពេលការប្រកួតក្របខ័ណ្ឌ Serie A រវាង Fiorentina និង Udinese ។ ការធ្វើកោសល្យវិច័យបានបញ្ជាក់ថាកីឡាកររបស់អ៊ីតាលីរូបនេះបានស្លាប់ដោយសារតែមូលហេតុគាំងបេះដូង។

    Image result for Davide Astori

    អ្នកគាំទ្ររបស់ FIFA មួយចំនួនបានព្យាយាមរកលុយពីការស្លាប់របស់ Astori តាមរយៈការឡើងថ្លៃនៃកាត Ultimate Team របស់គាត់។ ទោះជាយ៉ាងណាក៏ដោយក្រុមហ៊ុនហ្គេម EA Sports បានបញ្ជាក់ថា Astori នឹងនៅតែបន្តរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។

    Related image

    សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនលេងហ្គេមមួយបានសរសេរថា៖ “សហគមន៍បាល់ទាត់ FIFA រួមជាមួយបាល់ទាត់ពិភពលោកទាំងមូលយើងមានការសោកស្តាយចំពោះការស្លាប់របស់ Davide Astori បន្ទាប់ពីពិគ្រោះជាមួយក្លឹប Fiorentina ចាប់តាំងពីការស្លាប់របស់ Davide និង ដើម្បីធានាថាយើងនឹងផ្តល់កិត្តិយសដល់កេរ្តិ៍ដំណែលរបស់គាត់យើងនឹងទទួលយក សកម្មភាពដូចខាងក្រោម៖

    តាមការស្នើសុំរបស់ក្លឹប Davide Astori នឹងស្ថិតនៅក្នុងក្រុម Fiorentina នាពេលបច្ចុប្បន្ននៅក្នុង FIFA ។
    • Davide Astori FUT នឹងមិនមានក្នុងកញ្ចប់ទៀតទេ។
    •តម្លៃអតិបរមារបស់ Davide Astori FUT នឹង ត្រូវកាត់បន្ថយ  ៕

    ដោយ៖ Dara Hunii

    ប្រភព :
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី