ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ក្រើនរំលឹកដល់អត្តពលិកកុំឲ្យពុលនឹងជ័យជំនះ ហើយភ្លេចការហ្វឹកហាត់

26911
  • ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ឯកឧត្តម កែវ រ៉េមី មានប្រសាសន៍ថា នៅចុងខែសីហា ឆ្នាំ ២០១៩ ខាងមុខនេះ សហព័ន្ធគ្រោង និងបញ្ជូនអត្តពលិកឆ្នើមចំនួន ២០ នាក់ ទៅចូលរួមប្រជែងក្នុងព្រឹត្តិការណ៍ប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកពិភពលោក នៅប្រទេសប៊ុលហ្គារី ។

    ឯកត្តមថា អត្តពលិកឆ្នើមទាំង ២០ នាក់ ដែលសហព័ន្ធគ្រោងនិងជ្រើសរើសទៅចូលរួមនោះ ភាគច្រើនជាកីឡាករការិនីឆ្នើម ដែលធ្លាប់ប្រជែងបានមេដាយពិភពលោក នៅប្រទេសកូរ៉េខាងជើង កាលពី ឆ្នាំ ២០១៧ នឹងអត្តពលវ័យក្មេងថ្មីៗមួយចំនួន ដែលជ្រើសរើសចេញពីការប្រកួតតេសសមត្ថភាពកាលពីពេលថ្មីៗកន្លងទៅនេះ ។ ជាមួយគ្នានេះ ប្រធានសហព័ន្ធរូបនេះ បានក្រើនរំលឹកដល់អត្តពលិកឆ្នើម ទាំង ២០ នាក់ សូមកុំពុលនិងជ័យជំនេះ ហើយមានមោទនភាពភ្លេចខ្លួន ដោយមិនចូលមកហ្វឹកហាត់ ជាប់លាប់នោះ នឹងធ្វើឲ្យសិទ្ធិផលដែលធ្លាប់តែខ្លាំង បែជាធ្លាក់នៅពេលប្រកួតប្រជែងតំណាងឲ្យ ប្រទេសនាពេលខាងមុខ ។

    គួររំលឹកថា អត្តពលិកតេក្វាន់ដូ ITF កម្ពុជា កាលពីឆ្នាំ ២០១៧ ធ្លាប់ដណ្តើមបាន មេដាយ ចំនួន ៥ គ្រឿង ពីការប្រកួតជើងឯកពិភពលោក នៅទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង មកជូនកម្ពុជា ក្នុងនោះ មេដាយប្រាក់ ១ គ្រឿង ដណ្តើមបានដោយកីឡាករ ប៉ាល់ ជីវ័ន្ត លើវិញ្ញាសាមេគុនកម្រិត ៤ ដាន់ និងមេដាយសំរឹទ្ធ ៤ គ្រឿង លើវិញ្ញាសារបច្ចេកទេសក្រុម និង វិញ្ញាសាវាយបំបែកក្តា ៕

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី